ដោយ៖ ទេពកង្រី / កំពង់ឆ្នាំង៖ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានឲ្យដឹង នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី៦ ខែឧសភានេះថា គ្រោះធម្មជាតិ ដែលមានភ្លៀង និងខ្យល់កន្ត្រាក់ យ៉ាងខ្លាំង នៅយប់ថ្ងៃទី៥ ខែឧសភា បានបង្កឲ្យផ្ទះប្រជាពលរដ្ឋ សរុបចំនួន ១៧២ ខ្នង រងការខូចខាត ក្នុងនោះមាន ១២ ខ្នង បានរលំដួលដល់ដី និង ១៦០ ខ្នង ខ្លះបានរបើកដំបូល និងខ្លះរបើកជញ្ជាំង ។
ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានអោយដឹងទៀតថា នៅតាមបណ្ដាស្រុក ដែលរងគ្រោះ ដោយសារភ្លៀងខ្យល់កន្ត្រាក់ ខាងលើនេះ រួមមាន ១. ស្រុករលាប្អៀរខូចខាតផ្ទះ ២៨ ខ្នង ក្នុងនោះរបើកដំបូល ឬជញ្ជាំង ២៨ ខ្នង ។ ២. ស្រុកសាមគ្គីមានជ័យ រងការខូចខាត ៨៣ ខ្នង ក្នុងនោះរំដួលដូរដី៥ខ្នង និងរបើកដំបូល និងជញ្ជាំង ៨៤ ខ្នង ។ ៣. ស្រុកកំពង់លែង ខូចខាតសរុប ៣ ខ្នង ក្នុងនោះ របើកដំបូលជញ្ជាំង ៣ខ្នង ។ ៤.ស្រុកកំពង់លែង ខូចខាតសរុប ៣ ខ្នង ក្នុងនោះ របើកដំបូល និងជញ្ជាំង៣ខ្នង ។ ៥.ស្រុកជលគិរី ខូចខាតសរុប ១១ ខ្នង ក្នុងនោះរបើកដំបូល ឬជញ្ជាំង១១ខ្នង។ ៦.ក្រុងកំពង់ឆ្នាំង ខូចខាតសរុប ១៣ ខ្នង ក្នុងនោះ របើកដំបូល ឬជញ្ជាំង ១៣ ខ្នង និង៧. ស្រុកកំពង់ត្រឡាច ខូចខាតសរុប ២០ ខ្នង ក្នុងនោះរលំដួលដល់ដី ៧ខ្នង និងរបើកជញ្ជាំង ឬដំបូល ១៤ខ្នង។
ដោយឡែក តាមរបាយការណ៍ ពីអាជ្ញាធរស្រុក ២ បានឲ្យដឹងថា គ្រោះធម្មជាតិខាងលើនេះ នៅស្រុក សាមគ្គីមានជ័យ សត្វគោមួយក្បាល បានងាប់ដោយសារដើមត្នោត រលំសង្កត់ពីលើ ។ ចំណែក នៅឯស្រុកកំពង់ត្រឡាច ស្ត្រីម្នាក់ បានរងរបួស ដោយសារផ្ទះរលំសង្កត់ ពីលើដែរ ។
នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋ រងគ្រោះទាំង ១៧០គ្រួសារ ដែលបានរងគ្រោះ ដោយគ្រោះធម្មជាតិខាងលើនេះ សាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍ ជូនទៅគណៈកម្មាធិការសាខាកាកបា ទក្រហមខេត្តកំពង់ឆ្នាំង និងទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា រួចហើយ ដើម្បីត្រៀមលក្ខ ណៈដឹកជញ្ជូនសម្ភារៈ ដែលជាអំណោយរបស់កាកបាទក្រហម ជួយសង្គ្រោះ ដល់ពួកគាត់ ក្នុងពេ លឆាប់ៗ ខាងមុខនេះ។
សូមបញ្ជាក់ថា មកទល់នឹងម៉ោងនេះ នៅខេត្តកំពង់ឆ្នាំង ភ្លៀង និងខ្យល់ នៅតែបន្តធ្លាក់ រហូតពីតិច ទៅច្រើន ៕/V