ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ :ប្រិយមិត្តអ្នកអានជាទីមេត្រី ! នាពេលនេះ កាសែតរស្មីកម្ពុជាសូមគោរពអញ្ជើញអាន/ទស្សនាព័ត៌មានខ្លឹមសារនិងរូបភាពស្តីពីការមើលទិដ្ឋភាពពេលរាត្រីនៅក្រុងប៉ោយប៉ែតក្នុងអំឡុងពេលបិទខ្ទប់និងតំបន់ក្រហម ១០ យប់មកនេះក្នុងអំឡុងរយៈេលបិទខ្ទប់រយៈ ពេល១៤ថ្ងៃ(ចាប់ពីម៉ោសូន្យថ្ងៃទី២៦ មេសា២០២១ រហូតដល់ថ្ងទី៩ខែឧសភាឆ្នាំ២០២១ ) គឺស្ងាត់ជ្រងំ តែភ្លឺល្អល្អះដែរដោយអគ្គីសនី ។

យោងប្រភពព័ត៌មាននានាដែលកាសែតរស្មីកម្ពុជាទទួលបានឳ្យដឹងថា ក្នុងអំឡុងពេលបិទខ្ទប់នេះ មនុស្សជាង៧មឺននាក់ក្នុងក្រុងនេះ ដែលមិនឪ្យចេញពីក្រុង និងអ្នកពីខាងក្រៅក៏មិនឪ្យក្រុងដែលផែនទីមានរាងដូចឈ្នាងនេះ ក៏មិនបានតវ៉ា ស្រែកឆោឡោពុះកញ្ជ្រោល ទាមទារអោយបើកក្រុងឡើងវិញដែរ ។

ប៉ុន្តែ ពួកគេមួយចំនួន បានស្រែកសំណូមពរសុំតែស្បៀងអាហារនិងសេវាមួយមួយចំនួនដែលចាំបាច់ ។ករណីនេះ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំង ក៏បានសម្រួល ដោះស្រាយជូនបន្តបន្ទាប់ ។

ជាមួយគ្នានេះ ក៏មិនមានព័ត៌មានថា មានរូបវ័ន្តបុគ្គល និតិបុគ្គល ណាម្នាក់ត្រូវបានចាប់ខ្លួន ដាក់ទោសទ័ណ្ឌឬមានប្រទូស្តរាយណាមួយដែរ។

ពលរដ្ឋជាង៥០ភាគរយនៃគម្រោងចែកស្បៀងបន្ទាន់ចំនួនជាង៥.០០០គ្រួសារ ក៏ទទួលបានអំណោយដោះស្រាយជីវភាពជាបន្តបន្ទាប់ដែរ ។

នារាត្រីទី១០ ឈានចូលទី១១ នាជង១ម៉ោងទៀតនេះ នៃបម្រាមគោចរ បិទខ្ទប់ការធ្វើដំណើរក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ចាប់ពីម៉ោង ២០ (ម្ភៃ) យប់ ដល់ម៉ោង ៥ (ប្រាំ) ព្រឹក ជាកំហិត ជិតឈានដល់រយៈពេល ២ (ពីរ) សប្ដាហ៍តាមកំណត់ ហើយ ក៏មិនទាន់មានតម្រុយត្រូវបញ្ចប់ ឬក៏ពន្យាដែរ ។

ឯអត្រាអ្នកសង្ស័យឆ្ងងកូវីដ១៩ ថ្មី ក៏ហាក់ថមថយខ្លះដែរ ។

យោងសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លេខ១៣/២១ សសរ ចុះថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ ចុះហត្ថលេខាដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ត្រង់ប្រកាេ១ ចែងថា ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីត១៩ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលមានថេរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីម៉ោសូន្យថ្ងៃទី២៦មេសា២០២១ រហូតដល់ថ្ងទី៩ខែឧសភាឆ្នាំ២០២១ ។

ប្រការ២ ចែងថា ៖ ត្រូវបានផ្អាកជបណ្តោះអាសន្ននូវសកម្មភាពចរាចររណ៍(បម្រាមគោចរ) ឆ្លងកាតផ្លូវក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតចាប់ពីម៉ោង២០(៨យប់) ដល់ម៉ោង៥ព្រឹក ជាកំហិត ។

រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចកំណត់ភូមិសាស្ត្រនៃរភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជា «តំបន់ក្រហម» ដែលឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ ។

យោងសេចក្តីសម្រេចលេខ១២៤/២១ សសរ ស្តីពីកំណត់ភូមិសាស្ត្រមួយចំនួនក្នុងរភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជា «តំបន់ក្រហម» ដែលឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ ចុះថ្ងៃទី១ខែឧសភាឆ្នាំ២០២១ ត្រង់ប្រការ១ បានចែងថា ៖ ត្រូវបានកំណត់ទីតាំង “ជាតំបន់ក្រហម”ដែលឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ ក្នុងបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ១០៩/២១ សសរ ចុះថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញ ចូលជាបណ្តោះអាសន្នលើទីតាំងទាំងស្រុងក្នុងភូលិសាស្ត្រសង្កាត់ប៉ោយប៉ែតនិងទីតាំង១ផ្នែកនៃសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

តមក រដ្ឋបាលក៏ក៌បានបិទខ្ទប់ការធ្វើដំណើរចេញ -ចេញ ជាបណ្តោះអាសន្នលើទីតាំងក្នុងុមិសាស្ត្រភូមិប្រជាធម្មលិចនិងភូមិប្រជាធម្មកើតនៃសង្កាត់កណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ចុះថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ ៕សរន