ដោយៈវ៉ៃកូ/ស្វាយរៀងៈលោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងសហការីកាលពី ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ រី បាននាំយក ម៉ាស់ ចំនួន ១៦០.០០០ បន្ទះ ទឹកត្រី ៩០ យួរ អាកុល ៥៤០ លីត្រ ទឹកក្រូច ៩ កេស ថវិកា ២ លានរៀល ជាអំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្ររីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមនឹងលោកស្រី ដួង វណ្ណា នូវ អង្ករ ចំនួន ១០ តោន ដែលជាអំណោយ របស់ឯកឧត្តម នាយឧត្តមសេនីយ៍  ចៅ ភិរុណ  និងលោក្រីផ្តល់ជូនឃុំចំនួន ៩ ក្នុងស្រុកស្វាយជ្រំ ដើម្បីត្រៀមបម្រុងសម្រាប់ឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើងក្នុងដំណាក់កាល ការរីករាលដាលនៃជំងឺកូវីដ-១៩ ។