ដោយៈវ៉ៃកូ/ស្វាយរៀង:លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង អស់លោក លោកស្រីគណៈកម្មាធិការសាខានៅថ្ងៃទី ៦  ខែឧសភា  ឆ្នាំ ២០២១ នេះ   បានអញ្ជើញចុះសួរសុខទុក្ខ  និងនាំយក អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៥ ខែឧសភា កន្លងទៅ ក្នុងស្រុកកំពង់រោទិ៍ ២ ឃុំ គឺឃុំត្នោត ២ គ្រួសារ និងឃុំថ្មី ៣៧ គ្រួសារ សរុប ៣៩ គ្រួសារ  (ក្នុងនោះរងគ្រោះធ្ងន់ចំនួន  ១៤ គ្រួសារ មធ្យម ១៨ គ្រួសារ តិចតួច ៧ គ្រួសារ ) និងបានចូលរួម រំលែកទុក្ខក្រុមគ្រួសារស្លាប់ដោយសារឆក់ខ្សែភ្លើង ១ នាក់ ៕