ដោយៈបាយ័ន/សៀមរាប តាមការបញ្ជាក់របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ដើមពោធិព្រឹក្យដែលដួលរលំនោះមិនមែនជាដើមពោធិទុំ ទាវនោះទេគឺជាដើមពោធិតាក្រហម ក ហើយលោកឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា បានជួយដាំដើមពោធិនេះឡើងវិញ ។

នេះជាការឆ្លើយតមទៅនឹងការផ្សព្វផ្សាយនានាថាដើមពោធិដែលរលំនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះជាដើមពោធិ ប្រវត្តិស្នេហាទុំ ទាវ។

ដើមពោធិនោះ ត្រូវបានគេស្គាល់ថា ជាដើមពោធិ៍លោកតាក្រហមក ។ ចំណែកដើមពោធិទុំ ទាវនៅខាងជើងផ្លូវជាតិលេខ៧ ហើយដើមពោធិដែលដួលរលំនោះនៅខាងត្បូងជាតិលេខ៧ផ្លូវទេ។ សូមកុំយល់ច្រំឡំតទៅទៀតអី ៕សរន