Home ព័ត៌មានជាតិ សន្តិសុខ កសិករ​ភ្ជួរស្...

កសិករ​ភ្ជួរស្រែ ឃើញ​និង​បង្ហោះ​ព្យុះ​ប្រមោយដំរី គួច​ផ្ទះ​ពលរដ្ឋ ១​ខ្នង នៅ​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​

ដោយ​៖ ប​.​ជ័យ / ពោធិ៍សាត់​៖ កសិករ​ម្នាក់ ដែល​កំពុងបើក​ត្រាក់ទ័រ ភ្ជួរស្រែ បាន​អះអាង ថា​បានឃើញ ហើយ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នូវ​ព្យុះ​ប្រមោយដំរី​មួយ ដែលមាន​កម្ពស់ ខ្ពស់ជាង​ដើមត្នោត គួច​ផ្ទះ​ពលរដ្ឋ ១​ខ្នង នៅ​បឹង​បា​ខ្នាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិសាត់ កាលពី​ព្រឹក ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ ។​

​កសិករ​នោះ បាន​និយាយថា​៖ ខ្លួន​ធ្លាប់​ឮ​ចាស់ៗ និយាយ​ពី​ប្រភេទ​ព្យុះ​នេះ តែ​ទើបបាន ឃើញ ព្យុះ​ប្រមោយដំរី​នោះ លើកដំបូង ។ ហើយ​ម្សិលមិញ មាន​ព្យុះ​កន្ត្រាក់ នៅ​ភូមិ​ខ្មា​រ ឃុំ​ស្នាម​ព្រះ ដែរ តែ​មិនមាន​ជា​ព្យុះ​ដំរី​ទេ ។​

​ទាក់ទិន​បាតុភូតធម្មជាតិ​នេះ លោក​វរសេនីយ៍ នាង វុ​ធ អធិការនគរបាល​ស្រុក​បាកាន ប្រាប់​កាសែត រស្មី​កម្ពុជា ថ្ងៃត្រង់ ថ្ងៃទី​៧ ខែឧសភា​ថា​៖ សមត្ថកិច្ច​បានឃើញ​អ្នក​បង្ហោះ នូវ​អ្វី​ដែលថា ជ​ប្រភេទ​ព្យុះ​ដំរី នៅ​បឹង​បា​ខ្នាយ ភូមិ​បា​ខ្នាយ ឃុំ​ស្នាម​ព្រះ នោះដែរ​។ លោក​បាន​នឹង​កំពុង អោយ​មន្ត្រី ស្រាវជ្រាវ​រក ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Replay នោះ ដើម្បី​ផ្ទៀងផ្ទាត់ ។ ម្យ៉ាង​សមត្ថកិច្ច ក៏​ស្រាវជ្រាវ រក​ម្ចាស់ផ្ទះ ដែលថា​រងគ្រោះ ដោយ​ខ្យល់ព្យុះ​ដំរី​នោះ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular