Home ព័ត៌មានជាតិ សន្តិសុខ បុរស​ជនជាតិ​ជ...

បុរស​ជនជាតិ​ជប៉ុន ប្តឹង​នារី​ខ្មែរ​ម្នាក់ ករណី​ចេញ​សែក គ្មាន​ប្រាក់​ចំនួន ១០ ម៉ឺន​ដុល្លារ​អាមេរិក​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​៖ បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ឈ្មោះ SAKAI MASAMI តាមរយៈ មេធាវី តំណាង​ដោយ​អាណត្តិ​របស់ខ្លួន នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ នេះ បានដាក់​ពាក្យបណ្តឹង ព្រហ្មទណ្ឌ ប្តឹង​នារី​ខ្មែរ​ម្នាក់ ឈ្មោះ ឡាយ ស្រីមុំ​«​ពីបទ​មិន​បំពេញ កាតព្វកិច្ច ចំពោះ​ឧបករណ៍ អាច​ជួញដូរ​បាន​» ឬ ហៅ​សាមញ្ញ​ថា ចេញ​សែក​គ្មាន​ប្រាក់ ចំនួន ១០ ម៉ឺន​ដុល្លារ​អាមេរិក ចូល​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង រាជធានី​ភ្នំពេញ ។​

​នារី​ឈ្មោះ ឡាយ ស្រីមុំ មាន​អាសយដ្ឋាន បច្ចុប្បន្ន ផ្ទះ​លេខ ២២​អឺ​០ ផ្លូវ​លេខ​៥ ភូមិ​២ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន ពី​ជនរងគ្រោះ បានអោយដឹងថា ឈ្មោះ ឡាយ ស្រីមុំ បាន​ព្រម ព្រៀង​ជំនួញ ជួញដូរ​មាស​ពី ប្រទេស​អាហ្វ្រិក មក​កម្ពុជា ជាមួយ​ជនរងគ្រោះ ដើម្បី​រកស៊ី​ជាមួយគ្នា ។ ប៉ុន្តែ ក្រោយ​ជនរងគ្រោះ បាន​កក់​ប្រាក់ ចំនួន ១០ ម៉ឺន​អាមេរិក បែរជា​ជំនួញ​ជួញដូរ​មាស​នេះ មិនបាន​សម្រេច ដូច​កិច្ចសន្យា​នោះទេ ទើប​ជនរងគ្រោះ ទាមទារ​ប្រាក់ ចំនួន ១០ ម៉ឺន​ដុល្លារ នេះ ពី​ឈ្មោះ ឡាយ ស្រីមុំ មកវិញ​។​

​ក្រោយមក ឈ្មោះ ឡាយ ស្រីមុំ បានចេញ​សែក​មួយ​សន្លឹក មាន​ចំនួន ១០ ម៉ឺន​ដុល្លារ តែ​សែក​នេះ ត្រូវបាន​ខាង​ធនាគារ បញ្ជាក់ថា «​គ្មាន​សាច់ប្រាក់​» នោះទេ ទើប​ជនរងគ្រោះ ដាក់ពាក្យ​បណ្តឹង ប្តឹង​ឈ្មោះ ឡាយ ស្រីមុំ តែម្តង ។​

​ជនរងគ្រោះ គឺ​លោក SAKAI MASAMI បាន​សំណូមពរ អោយ​តុលាការ ធ្វើការ​ចោទ ប្រកាន់ ឃាត់ខ្លួន ឬ​ចាប់ខ្លួន និង​ផ្តន្ទាទោស​លើ​ឈ្មោះ ឡាយ ស្រីមុំ ។ ជនរងគ្រោះ ទាមទារ​ប្រាក់​មកវិញ ចំនួន ១០ ម៉ឺន​ដុល្លារ និង សំណង​ជំងឺ​ចិត្ត​ចំនួន ១០ ម៉ឺន​ដុល្លារ ព្រមទាំង​ទាមទារ​សំណង បង់​សេវា​ផ្នែក​ច្បាប់ និង ការចំណាយ​ផ្សេងៗ ចំណាយ ១ ម៉ឺន​ដុល្លារ ផងដែរ ។​

​ជុំវិញ​ការចោទប្រកាន់ នេះ មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​ឈ្មោះ ឡាយ ស្រីមុំ បាន​នៅឡើយ​ទេ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular