Home ព័ត៌មានសំខាន់ៗ រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាលប្រកាន់យកអភិក្រម «ផ្ការីក»ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ,អ្វីទៅជាអភិក្រម«ផ្ការីក»?

ដោយៈតារារិទ្ធ/ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្រកាន់យកនូវអភិក្រម««ផ្ការីក»ក្នុងយុទ្ធនាការជាតិចាក់ វ៉ាក់សាំងកូវីដ១៩ នៅទូទាំងប្រទេសដើម្បីសម្រេចគោលដៅបង្កើតភាពស៊ាំសង្គម-សេដ្ឋកិច្ចតាមរយៈការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍នៅក្នុងតំបន់អាទិភាពខ្ពស់រួមមាន រាជធានី និង ទីរួមខេត្ត ព្រមទាំងតំបន់ទីប្រជុំជនសំខាន់ៗដែលមានប្រជាពលរដ្ឋច្រើនកុះករធ្វើការ និង រស់នៅនិងដែលមានសារៈសំខាន់ខ្ពស់ខាងសង្គម-សេដ្ឋកិច្ចសំដៅរួមចំណែ កគ្រប់គ្រងឲ្យបាននូវការឆ្លងរាលដាលជំងកូដ-១៩, បញ្ចៀសការបិទខ្ទប់ក្នុងទ្រង់ទ្រាយធំនាពេលអនាគតនិងធានាជារួមនូវនិរន្តរភាពនៃកិច្ចដំណើរការជីវភាពសង្គម-សេដ្ឋកិច្ចជាតិ។

នៅក្នុង«ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង-១៩សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១»ដែលរៀបចំឡើងដោយឧត្តម ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៅក្នុងខែឧសភា២០២១ បានបង្ហាញឲ្យដឹងថា៖ ដើម្បីសម្រេចគោលដៅខាងលើ ការអនុវត្តផែនការយុទ្ធសាស្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះនឹងត្រូវ បានអនុវត្តអនុលោមតាមអភិក្រម«ផ្ការីក» ។

អ្វីទៅជាអភិក្រម«ផ្ការីក»? អភិក្រម«ផ្ការីក»គឺជាអភិក្រមមួយដោយចាប់ផ្តើមពីយុទ្ធនាការចាក់វ៉ាក់សាំងពីចំណុចកណ្តាលនៃប្រទេសគឺផ្តើមចេញពីរាជធានីភ្នំពេញនិងតំបន់ទីប្រជុំ ជនសំខាន់ៗជុំវិញរាជធានីហើយពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងទៀតតាមលំដាប់លំដោយនៃការធ្វើអាទិភាវូបនីយកម្ម ។កម្ពុជាត្រូវបានបែងចែកជា៣ តំបន់គឺតំបន់អាទិភាព ខ្ពស់, តំបន់អាទិភាពមធ្យមនិងតំបន់អាទិភាពទាប។អនុលោមតាមអភិក្រម “ផ្ការីក”យុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងតំបន់អាទិភាពខ្ពស់ត្រូវតែបញ្ចប់ឱ្យបាននៅក្នុងឆ្នាំ ២០២១, កាន់តែឆាប់កាន់តែប្រសើរ ។

នៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដ-១៩ តាមតំបន់អាទិភាពត្រូវបានធ្វើដោយវិធីសាស្រ្តនៃការធ្វើអាទិភាវូបនីយកម្មតំបន់ ការកំណត់តំបន់អាទិភាពនៃការចាក់វ៉ាក់ សាំងដោយប្រើប្រាស់នូវសូចនាករគន្លឹះចំនួន៣ជាមូលដ្ឋានដែលក្នុងនោះរួមមាន ៖

១.ដង់ស៊ីតេប្រជាជន៖ ជាមូលដ្ឋានដំបូងក្នុងការកំណត់ជាតំបន់អាទិភាពពីព្រោះ ក្រុង/ស្រុក/ខណ្ឌដែលមានមនុស្សរស់នៅកកកុញងាយនឹងឆ្លងជើង និង ក៏ជាកន្លែងដែលមានសក ម្មភាពសេដ្ឋកិច្ចខ្ពស់ផងដែរ។ក្រុង/ស្រុក/ខណ្ឌដែលមានដង់ស៊ីតេប្រជាជនយ៉ាងហោចណាស់ ៣០០ នាក់ក្នុងមួយគីឡូម៉ែត្រក្រឡាត្រូវបានចាត់ទុកជាតំបន់អាទិភាពខ្ពស់,ពី៣០០ -១០០ នាក់ក្នុងមួយគីឡូម៉ែត្រក្រឡាជាតំបន់អាទិភាពមធ្យម និង ក្រោម ១០០ នាក់ក្នុងមួយគីឡូម៉ែត្រក្រឡាជាតំបន់អាទិភាពទាប ។

ភាគរយនៃចំនួនប្រជាជនប្រកបរបរមិនមែនកសិកម្មប្រជាជនមានមុខរបរក្រៅពីកសិកម្មមានសកម្មភាពច្រើន,ធ្វើដំណើរច្រើននិងចេញចូលទៅក្រុង/ស្រុក/ខណ្ឌដទៃច្រើនដែរ ។ ម៉្យាងវិញទៀត,តំបន់ដែលមានប្រជាជនប្រភេទនេះច្រើនក៏មានសកម្មភាពមានតម្លៃបន្ថែមនិងមានផលិតភាពខ្ពស់ផងដែរ។ ក្រុង/ស្រុក/ខណ្ឌដែលមានភាគរយប្រជាជនប្រកបរបរមិនមែនកសិកម្មលើសពី៥០% ត្រូវបានចាត់ជាតំបន់អាទិភាពខ្ពស់,ពី ៥០%-២៥% ត្រូវបានចាត់ជាតំបន់អាទិភាពមធ្យមនិងទាបជាង២៥% ត្រូវបានចាត់ជាតំបន់អាទិភាពទាប ។ សន្ទស្សន៍សក្តា នុពលសេដ្ឋកិច្ច: សន្ទស្សន៍នេះគឺជាបន្សំនៃសូចនាករប្រាំរួមមាន រយៈពេលធ្វើដំណើរទៅទីផ្សារ, ដង់ស៊ីតេផ្លូវ, ចំនួ នក្រុមហ៊ុន, ភាគរយនៃប្រជាជនរស់នៅទីប្រជុំជន, និងអត្រាបញ្ចប់ការសិក្សា ។ សន្ទស្សន៍នេះត្រូវបានចែកជាប្រាំក្រុមគឺខ្ពស់បំផុត (១០០-៦០), ខ្ពស់ (៦០-៥៥), មធ្យម (៥៥-៤៥), ទាប(៤៥-៤០) និងទាបបំផុត (៤០.00 ) ។ទោះជាយ៉ាងនេះក្តីការជ្រើសរើសក្រុង/ស្រុក/ខណ្ឌ អាទិភាពជាក់ស្តែងមិនផ្អែកទាំងស្រុងទៅលើលក្ខណៈវិនិច្ឆ័យទាំងបីខាងលើទាំងស្រុងនោះទេពីព្រោះមិនទាន់បានគិតបញ្ចូល នូវអន្តរសកម្មរវាងក្រុង/ស្រុក/ខណ្ឌនិមួយៗ, ភាពក្បែរខាងគ្នានិងករណីកំពុង កើតឡើងនៃជំងឺកូវី៨-១៩ ។ ទីរួមខេត្តទាំងអស់ត្រូវបានចាត់ទុកជាតំបន់ស្នូលនៃរដ្ឋបាលទោះបីជាទី រួមខេត្តខ្លះតូច និង មិនមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ជាងក្រុង/ស្រុក/ខណ្ឌ នៃខេត្តមួយចំនួនក្តី ។ការសម្រេចលើក្រុង/ស្រុក/ខណ្ឌអាទិភាពអាចនឹងត្រូវពិនិត្យកែសម្រួលឡើងវិញ តាមការចាំបាច់ដើម្បីធានាឲ្យមានភាពសមហេតុផលនិង សម្រួលដល់យុទ្ធនាការប្រាក់វ៉ាក់សាំងផងដែរ ។ ដោយផ្អែកជាគោលលើសូចនាករទាំង IT ខាងលើនេះអាទិភាពនៃតំបន់ ទាំងអស់ទូទាំងប្រទេសត្រូវបានចែកជាបីក្រុម គឺ : តំបន់អាទិភាពខ្ពស់, តំបន់អាទិភាពមធ្យម និង តំបន់អាទិភាពទាប ។

ជាលទ្ធផលតំបន់អាទិភាពខ្ពស់ក្រសោបយក ក្រុង/ស្រុក/ខណ្ឌចំនួន ៧០ នៅទូទាំងប្រទេសក្នុងនោះគ្របដណ្តប់ទាំងរាជធានីភ្នំពេញ និង ខេត្តកណ្តាលទាំងមូល,តំបន់សក្តានុពល សេដ្ឋកិច្ចនៅក្នុងក្រុងព្រះសីហនុ, ក្រុងប៉ោយប៉ែត និង ក្រុងបាវិត, ទីរួមខេត្តទាំងអស់នៃបណ្តាខេត្តនានានិងបណ្តាស្រុកសំខាន់ៗដែលស្ថិតនៅជុំវិញខេត្តកណ្តាល ។ចំនួនប្រជាជន ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅកំពុងរស់នៅក្នុងតំបន់ទាំងនោះសរុបមាន ៤,៩ លាននាក់ដែលស្មើនឹង៤៨,៥៧ %នៃប្រជាជនដែលមានអាយុលើសពី១៨ ឆ្នាំឡើងនៅទូ ទាំងប្រទេស ។ ដូច្នេះការចាក់វ៉ាក់សាំងដល់ប្រជាជនចាប់ពីអាយុ ១៨ ឆ្នាំ ឲ្យបានគ្រប់គ្នានៅក្នុងតំបន់អាទិភាពខ្ពស់នេះនឹងអាចបង្កើតបានជារួមនូវភាពស៊ាំសង្គម-សេដ្ឋកិច្ចសម្រាប់ ទូទាំងប្រទេស ។

តំបន់អាទិភាពមធ្យមត្រូវបានកំណត់យកក្រុង/ស្រុក/ខណ្ឌចំនួន ៦៤ នៅទូទាំងប្រទេស ។ ចំនួនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅកំពុងរស់នៅក្នុងតំបន់ទាំងនោះ សរុបមាន ២,៨ លាននាក់ ។

តំបន់អាទិភាពទាបត្រូវបានកំណត់យកក្រុង/ស្រុក/ខណ្ឌចំនួន ៦៩ នៅទូទាំងប្រទេស ។ ចំនួនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ កំពុង​ រស់នៅក្នុងតំបន់ទាំងនោ សរុបមាន ២,៣ លាននាក់ ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular