Home ព័ត៌មានជាតិ សន្តិសុខ មិនទាន់មាន​ចំ...

មិនទាន់មាន​ចំណាត់ការ លើ​គំនរ​ឈើ ជាច្រើន​ម៉ែត្រគូប នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន​

ដោយ​: សុខុម / ស្ទឹងត្រែង​: គំនរ​ឈើ​ជាច្រើន​ម៉ែត្រគូប ដាក់​តាម​ផ្ទះ និង​គុម្ពោត​ព្រៃ ដូច​ផ្សា​រលក់​ត្រី ក្នុង​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ហ៊ាន​ប៉ះពាល់​។​

​តាម​សេចក្តីរាយការណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង នាងនួន និង​ឈើ​លេខ​១ ត្រូវបាន​ឈ្មួញ ក្នុង​ឃុំ​ស្ដៅ ដឹកជញ្ជូន​ពី​ក្នុងព្រៃ តាម​គោយន្ត មក​ដាក់​តាម​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ រង់ចាំ​ដឹក​ចេញ​ពេលយប់​អធ្រាត្រ​។​

​ក្រុម​ឈ្មួញ​ទាំងនោះ បាន​ដឹកជញ្ជូន បន្ត​តាម​ទូក​តូចៗ​រថយន្ត និង​ម៉ូតូ​មក​ចែកចាយ ដាក់​សិប្បកម្ម​ធំៗ ដើម្បី​កែច្នៃ​ទៅជា​គ្រឿង​សង្ហា​រឹម ក្នុង​ក្រុង​ស្ទឹងត្រែង​។​

​មានការ​លើកឡើងថា សិប្បកម្ម​ធំៗ​ជាច្រើន នៅក្នុង​ក្រុង​ស្ទឹងត្រែង គឺជា​ប្រភព​ប្រមូល ទិញ​ឈើ ពី​ឃុំ​ស្ដៅ មក​ជ្រៀក​កែច្នៃ ទៅជា​គ្រឿង​សង្ហា​រឹម ក្រោម​ស្លាក​អាជីវកម្ម សិប្បកម្ម​ស្របច្បាប់​។ សកម្មភាព នាំចូល ឈើ​អ​នា​ធិ​ប តេ​យ្យ​ទាំងយប់ ទាំង​ថ្ងៃ​បែបនេះ បាន​ផ្ទុយទៅនឹង​ច្បាប់ ស្នើសុំ​អនុញ្ញាត ធ្វើ​អាជីវកម្ម សិប្បកម្ម ក្នុង​ខេត្ត តាមរយៈ​ការ ស៊ុមគ្រលុំ ជាមួយ​សមត្ថកិច្ច ពាក់ព័ន្ធ​មួយចំនួន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular