Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការនាំចេញ​របស...

ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​វៀតណាម​កើនឡើង​ដល់ ១,៤​ពាន់​លាន​ដុល្លារ​នៅ ត្រីមាស​ដំបូង​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​នាំចេញ​នៅក្នុង​ទឹកប្រាក់​ចំនួន​ប្រមាណ​ជា ១,៤៧ ពាន់​លាន​ដុល្លារ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ត្រីមាស​ទី ១​ឆ្នាំនេះ​ពោលគឺ​មានការ កើនឡើង​ប្រមាណ​ជា ៤៤៣ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​

​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​បាន​កើនឡើង ១០៣ ភាគរយ​ស្មើនឹង ២,៦៩ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ប្រភព​ដដែល​បាន​អះអាងថា ការនាំចេញ​របស់​វៀត​ណា​ម​មក​កម្ពុជា​បាន​កើនឡើង ១៥,៨៣ ភាគរយ​ស្មើនឹង ១,២២​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ផលិតផល​សំខាន់ៗ​របស់​កម្ពុជា​ដែល​នាំ​ចេញទៅ​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​នេះ​គឺ​គ្រាប់ស្វាយចន្ទី ៧១១ លាន​ដុល្លារ​កើនឡើង ៤៩៧ ភាគរយ​។ កៅស៊ូ ៣១៨,៣ លាន​ដុល្លារ​កើនឡើង ៩៩៩ ភាគរយ​។ បន្លែ ១៣,៣ លាន​ដុល្លារ​កើនឡើង ៤៨,២ ភាគរយ ដែក​អេតចាយ​មានតម្លៃ ១០,៧ លាន​ដុល្លារ​កើនឡើង ២១៦,៧ ភាគរយ​។​

​ផលិតផល​សំខាន់ៗ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ភាគច្រើន​ជា​ដែក​និង​ដែកថែប​កើន ២០,៨ ភាគរយ​សម្លៀកបំពាក់ ១៥,៥ ភាគរយ ប្រេង​និង​ឧស្ម័ន ១៨,៤ ភាគរយ សម្លៀកបំពាក់​និង​ស្បែកជើង​ស្បែកជើង ១០,៦ ភាគរយ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular