Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អំណោយជាស្បៀងអាហារ ៣៦.០០០ ឈុត​ដល់​ខេត្ត​ព្រះសីហនុ​ដើម្បី​ចែកជូន​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ក្នុង​តំបន់​បិទ​ខ្ទប់

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​៧ ខែឧសភាឆ្នាំ​២០២១បានផ្តល់​ស្បៀងអាហារ៣៦.០០០ ឈុតដល់​ខេត្ត​ព្រះសីហនុ​ដើម្បី​ចែកជូន​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ក្នុង​តំបន់​បិទ​ខ្ទប់​និង​តំបន់​ក្រហម។នេះ​បើ​យោងតាម​លិខិត​ថ្លែងអំណរគុណ​របស់​អភិបាលខេត្ត​ព្រះសីហនុ ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ង​ស​ទី ៧ ខែឧសភា​នេះ ។

​ក្នុង​លិខិត​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា​៖ «​តាងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះសីហនុ និង​ក្នុងនាម​ខ្ញុំបាទ​ផ្ទាល់ ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ស្វាមីភក្តិ​យ៉ាង​ស្មោះស្ម័គ្រ គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តល់នូវ​ស្បៀងអាហារ​ចំនួន​៣៦.០០០​ឈុត​មក​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដើម្បី​ចែកជូន​ដល់​បង ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ក្នុង​តំបន់​បិទ​ខ្ទប់​និង​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​“​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​”»​។​

​លិខិត​របស់លោក គួច ចំរើន បាន​បន្តថា​៖​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់ ក្នុងការ​ផ្តល់នូវ​ស្បៀងអាហារ​របស់​សម្តេច​តេ​ជោ នាពេលនេះ​គឺជា​កាយវិការ​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ដ៏​ខ្ពង់ខ្ពស់ បំផុត​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​តែងតែ​យកចិត្តទុកដាក់​អាណិតអាសូរ​ប្រកបដោយ​ក្តី​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​ន​យោ បាយ ជំនឿ​សាសនា ដោយ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ត្រូវស្លាប់​ដោយ​អត់បាយ ដោយ​គ្មាន​ការយកចិត្តទុកដាក់ រងទុក្ខវេទនា និង​ភ័យខ្លាច​នោះឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular