Home ព័ត៌មានជាតិ សង្គម ក្រុមហ៊ុន WIL...

ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ប្រគល់​ស្បៀងអាហារ ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ជូន​ប្រជាពលរដ្ឋ រង​ផលប៉ះពាល់ ដោយ​មេរោគ​កូ​វីដ​-១៩

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED បានប្រគល់​ស្បៀងអាហារ មួយចំនួន ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ ជីវភាព ជូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​មេរោគ​កូ​វីដ​-១៩ ខណៈដែល ជម្ងឺ​នេះ នៅតែ​បន្ត​ការ​រាតត្បាត ដោយបាន​ធ្វើអោយ​ប្រជាពលរដ្ឋ ប្រមាណ​ជាង ១​ម៉ឺន​នាក់​ហើយ​បាន​ឆ្លង និង​បានធ្វើឱ្យ​ចំនួន អ្នកស្លាប់ កើនឡើង​រហូត ដល់​ជាង ១០០​នាក់​ហើយ​។​

​ពិធី​ប្រគល់​និង​ទទួល​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​០៧ ឧសភា​នេះ នៅ​សាលា រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ដែល​បាន​ឧបត្ថម្ភ ទឹក​ស៊ី​អ៊ី​វ​ឆ្មា​ខ្មៅ ចំណុះ ៥០០​មី​លី​លីត្រ ចំនួន ២,៥០០​កេស មី​ម៉ី​សាន ២៥០​ក្រាម ចំនួន ៨៣៤​កេស និង​ប្រេងឆា អរ​ឃី​ដ ចំណុះ ១​លីត្រ ចំនួន ១,៦៦៧​កេស ជូន​រដ្ឋបាល​រាជធានី ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ ជីវភាព​ជូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ ឬ​រង​ផលប៉ះពាល់ ធ្ងន់ធ្ងរ ពី មេរោគ​កូ​វីដ​-១៩ ។

​តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បានរួម​ចំណែក យ៉ាងសំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចាត់ វិធានការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ មេរោគ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា នៅ​ទូទាំង​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។ ទឹកចិត្ត​សប្បុរសធម៌ ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ អំពី​ការគិតគូរ និង​ក្តី​អាណិត​ស្រលាញ់ ចំពោះ​ជនរួមជាតិ ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី មេរោគ​កូ​វីដ​-១៩ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular