ថ្ងៃទី​១០ ខែកក្កដា ក្លាយជា​ទិវា​ចងចាំ​នៃ​ការដាក់​ប​ញ្ជូ​ល​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក​រប​ស់​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

1494
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​យក​ថ្ងៃទី​១០ ខែកក្កដា​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​ចងចាំ នៃ​ការដាក់​ប​ញ្ជូ​ល​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក​រប​ស់​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​
​ ​
​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ការដាក់​បញ្ជូន​ប្រាសាទសំបូរព្រៃគុក ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា កម្ពុជា​នឹង​យក​ថ្ងៃទី​១០ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​ដើម្បី​ធ្វើជា​ទិវា​នៃ​ការចងចាំ​ក្នុង​ការដាក់ តំបន់​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក​រប​ស់​កម្ពុជា​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​
​ ​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នូវ​ចំពោះមុខ​ប្រជាជន​ខ្មែរ នា​ព្រលប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ថា «​ប្រាសាទសំបូរព្រៃគុក​» ដែល​ត្រូវបាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នាពេលនេះ គឺជា​មោទនភាព​ជាតិខ្មែរ​ទាំងមូល មិនមែនជា មោទនភាព​របស់​បុគ្គ​ល​ណាមួយ​នោះទេ​។​
​ ​

ទិដ្ឋភាពនៃពិធី​អបអរសាទរ​ការដាក់​បញ្ជូន​ប្រាសាទសំបូរព្រៃគុក ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​


​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ថ្ងៃនេះ​យើង​ពិតជា សប្បាយរីករាយ ដែល​បាន​រួមគ្នា ចូលរួម​ក្នុងការ​អបអរសាទរ នូវ​ការដាក់​តំបន់ “​ប្រាសាទសំបូរព្រៃគុក​” ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​១​ទៀត សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។ យើង​ពិតជា​បាន​បង្ហាញថា សម្បត្តិ​រួម គឺជា​មោទនភាព​ជាតិ​យើង​ទាំងមូល​មិនមែនជា​របស់​ផ្តាច់មុខ​​របស់​អ្នកណា​នោះទេ​”​។​
​ ​
​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន​និង​អង្គការ​​ទាំងអស់ ដែល​បាន​ចូលរួម​អបអរសាទរ «​ប្រាសាទសំបូរព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​។ ជាពិសេស​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បានធ្វើ​ការងារ​បន្ដ​ពីស​ម្ដេច​វិបុល​បញ្ញា សុខ អាន ប្រកបដោយ​ភាពជោគជ័យ​ដ៏​អស្ចារ្យ​មួយ​នេះ​។​

​បន្ថែម​ពីលើ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​អំ​អរគុណ​ដល់​ប្រព័ន្ធ​ផ្ស​ព្ប​ផ្សាយ ដែល​យកចិត្តទុកដាក់​លើ «​ប្រាសាទសំបូរព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជួយ​ក្នុងការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំង ប្រទេស​។​
​ ​
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្ហើប​ពី​គោលបំណង​ពង្រីក​វិសាលភាព​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ (ICC) ទៅដល់​តំបន់​ប្រាសាទសំបូរព្រៃគុក​។​
​ ​
​សម្តេច ហ៊ុន សែន បាន​លើកឡើងថា សម្តេច​មិន​ចង់ឃើញ​ការបង្កើត​យន្តការ​ច្រើន​នោះឡើយ ដោយ​សម្តេច​ចង់ឃើញ​អាយ​ស៊ី​ស៊ី (ICC) ដែលមាន​ជប៉ុន និង​បារាំង ជា​សហប្រធាន ពង្រីក​ការងារ​ខ្លួន​លើ​ការងារ​អភិរក្ស​តំបន់​ប្រាសាទសំបូរព្រៃគុក​។​
​ ​
​អាយ​ស៊ី​ស៊ី (ICC) ជា​ពាក្យកាត់​មកពី​ភាសា​អង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​គណៈកម្មាធិការ​អន្តរ​​ជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​។ គណៈកម្មាធិការ​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣​ក្រោយ​ស​និ្ន​សីទ​អន្តរ​​ជាតិ​លើក​ទី​១​ស្តីពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​តាម​សំណូមពរ​របស់​គណៈ​កម្ម​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​ពេល​ទទួល​ចុះ​អង្គរ​​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។
​ ​
​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថាស​ម្តេច​នឹង​លើកយក​ផែនការ​ពង្រីក​យន្តការ​អន្តរជាតិ​ICC​នេះ​ទៅ​ពិភាក្សា​ជាមួយ​លោកស្រី​ឯក​​អគ្គរដ្ឋទូត​បារាំង និង​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ហើយ​វា​ក៏​នឹង​ក្លាយជា​ប្រធានបទ​នៃ​ជំនួប​របស់​សម្តេច​ជាមួយ​​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នា​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេស​ជប៉ុន ខែក្រោយ​ផងដែរ​។​
​ ​
​សូមបញ្ជាក់ថា ការសម្រេច​បញ្ចូល «​តំបន់​ប្រាសាទសំបូរព្រៃគុក​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ ត្រូវបានធ្វើ ឡើង​នៅក្នុង​កិច្ចប្រជុំ​​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាការ​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រារព្ធ​ឡើង​នៅ​ពីថ្ងៃ​ទី​០២-១២ ខែកក្កដា ឆ្នាំ​២០១៧ ដោយមាន​១៩៣ ប្រទេស​ជា​សមាជិក និង​២១​ប្រទេស ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានសម្រេច​អនុម័ត​បញ្ចូល «​ប្រាសាទសំបូរព្រៃគុក​»​ជា​សម្បត្តិ​បេ​តិក​​ភណ្ឌ​ពិភពលោក នា​វេលា​ម៉ោង​៩៖៤០​នាទី (​ម៉ោង​នៅ​កម្ពុជា​) យប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង Cracovie ប្រទេស​ប៉ូឡូញ​។​
​ ​
​ប្រាសាទសំបូរព្រៃគុក មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦៤ បត់​ស្តាំ​តាមផ្លូវ​កូន​ត្នោត​។ ប្រាសាទ​នេះ ជា​រាជធានី​ចាស់ បុរាណ​ឈ្មោះ ថា​ឥសាន​បុ​រៈ ដែល​កាលពី​សម័យ​នោះ ជា​មជ្ឈមណ្ឌល​នៃ​សាសនា ឧទ្ទិស​ថ្វាយ​ដល់​សិវៈ​និយម​។ ក្រុម​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋតាន់ ថ្មបាយក្រៀម និង​ថ្មភក់​ជាដើម​៕ដោយ៖វិបុល

​(រូប៖ហ្វេសប៊ុកសម្តេចតេជោ)

ទីតាំងផ្សាយពាណិជ្ជកម្ម