Home ព័ត៌មានជាតិ សង្គម អភិបាលខេត្ត​ប...

អភិបាលខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ និង​ដោះស្រាយ ការជួសជុល​ផ្ទះ​របស់ ប្រជាពលរដ្ឋ ទទួលរង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ បន្តបន្ទាប់ ចំនួន ២៣៧ ខ្នង ក្នុង​រយៈពេល ២ ថ្ងៃ​

ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ អភិបាលខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃទី​៦ និង ៧ ខែឧសភា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​ការជួសជុល​ផ្ទះ របស់​ប្រជាពលរដ្ឋ ទទួលរង​គ្រោះ​ដោយ ខ្យល់​កន្ត្រាក់ បន្តបន្ទាប់ ចំនួន ២៣៧ ខ្នង ក្នុង​រយៈពេល ២ ថ្ងៃ ក្នុងនោះ ដំបូង​បាន​ចុះ​ពិនិត្យ និង​ជួយ​រៀបចំផ្ទះ​សម្បែង ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ខ្យល់ កន្ត្រាក់ នៅ​ឃុំ​បូ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខូចខាត​ធ្ងន់​ស្រាល ចំនួន ៩៨ ខ្នង អស់​ស័ង្កសី ១.៤៩៣ សន្លឹក​។

​ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក កងរាជអាវុធហត្ថ​ស្រុក និង​កងពល​ថ្មើ​ជើង​លេខ​៥១ ។​

​នៅ​រសៀល​ថ្ងៃទី​៦ ខែឧសភា នេះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​អញ្ជើញ​បន្ត​ដឹកនាំ អាជ្ញាធរ​ស្រុក ស្រុក​អូរជ្រៅ កងកម្លាំង​ទាំងបី ដោះស្រាយ ជួសជុលផ្ទះ រង​ផលប៉ះពាល់ ដោយ​ខ្យល់​កន្ត្រាក់ កាលពី​យប់​ថ្ងៃទី​៥ ខែឧសភា ២០២១ ចំនួន ១៦៧ ខ្នង ដោយ​រួមជាមួយ​ក្រុមការងារ បានផ្តល់​កូនឈើ ២០០ ដើម ស័ង្កសី ជិត ៣.០០០ សន្លឹក និង​ថវិកា ៧ លាន​រៀល ។​

​លោក​សូម​ធ្វើការ​អំពាវនាវ បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន ខ្ពស់ ព្រោះ​តាម​ការជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លើ​ភូមិសាស្ត្រ ខេត្ត ទទួលរង​បា​តុ​ភូមិ សម្ពាធ​ទាប បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ខ្យល់​ផ្គរ​រន្ទះ​ដូច្នេះ​ត្រូវ បង្កើន​ការ ប្រុងប្រយ័ត្ន​ជាពិសេស សុវត្ថិភាព​ខ្លួន កូនៗ​ចៅៗ ឲ្យ​បានល្អ ដើម្បី​ជៀសវាង គ្រោះ ជាយថាហេតុ ណាមួយ​កើតឡើង​។​

​របាយការណ៍​របស់ គណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៥ ឧសភា ២០២១ វេលា​ម៉ោង ៨ យប់ មាន​ភ្លៀង រន្ទះ​ខ្លាំង និង​ខ្យល់​កន្ត្រាក់ ប៉ះពាល់ លើ​ស្រុក ៤ ក្រុង ១ លើ​ឃុំ​ចំនួន ៧ ឃុំ​-​សង្កាត់ បណ្តាល​ឲ្យ ខូចខាត​ផ្ទះ ចំនួន ២៣២ ខ្នង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular