Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​រង​សម្ពាធ​អោយ​បិទ​ខ្ទប់​ប្រទេស​នៅពេល​ចំនួន​ឆ្លង​កើន​ខ្ពស់​បំផុត​ជា​ថ្មី​

​ប្រែ​សម្រួលៈ​វាសនា​/​ញូវដែល្លី​៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រ៉េ​នដ្រា ម៉ូ​ឌី កំពុង​ប្រឈម​សម្ពាធ​កាន់តែ​កើន​ឡើង​អោយ​លោក​ចេញ​ប​បញ្ជា​បិទ​ខ្ទប់​ប្រទេស ចំ​ពេល​ការឆ្លង​ជំងឺ​កូវី​ដ​១៩​ចេះ​តែ​បន្ត​កើន​​ឡើង​នៅ​ពេល​ពួក​អ្នកជំនាញ​មិន​មាន​ជំនឿ​លើ​ប្រសិទ្ធភាព​នៃ​ការ​រឹតបន្តឹង​ដាក់​ដោយ​រដ្ឋ​សាមី​។​ឥណ្ឌា​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​រាយការណ៍​អំពី​ការឆ្លង​ថ្មី​៤១៤.១៨៨​នាក់​បន្ថែម​ទៀត​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​ប្រធាន​វេជ្ជសាស្ត្រ មេដឹកនាំ​ប្រឆាំង និង​ចៅក្រម​ជាន់ខ្ពស់​ខ្លះ បាន​លើកឡើង​ថា​ការបិទ​ខ្ទប់​ប្រទេស​ជា​ជំរើស​តែ​មួយ​ខណៈ​វីរុស​ឆ្លង​កំពុង​រាតត្បាត​ទីក្រុង​ទីប្រជុំជន កន្លែង​ដែល​បណ្តា​មន្ទីរពេទ្យ​ខ្លះ ត្រូវ​បង្ខំ​​ចិត្ត​មិន​ទទួលយក​អ្នកជំងឺ​ថ្មី ហើយ​សាច់ញាតិ​អ្នកជំងឺ​នាំគ្នា​ស្វែងរក​ខ្យល់​អុក​ស៊ីន​សែន​ទាំង​អន្ទះសា​។​

​ឈាបនដ្ឋាន​និង​ទី​បញ្ចុះសព​ក៏​កំពុង​ខិតខំ​ដោះស្រាយ​នឹង​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​កាន់តែ​ច្រើនឡើង​។​នៅថ្ងៃនេះ អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៣.៩១៥​នាក់​បាន​ស្លាប់ ដែល​ធ្វើអោយ​ប្រទេស​នេះ​មាន​អ្នកស្លាប់​​ដោយកូវី​ដស​រុប​ឡើងដ​ល់​២៣៤.០៨៣​នាក់ រីឯ​ឆ្លង​ឡើង​ដល់​ជាង​២១,៤​លាន​នាក់​៕

១០​ថ្ងៃ​មកនេះ ឥណ្ឌា​មាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​លើ​៣០០.០០០​នាក់​ជាប់ និង​នៅ​ថ្ងៃ​សុក្រ​ទី​៧​ឧសភា​នេះ​ឆ្លង​៤១៤.១៨៨​នាក់ ជាហេតុ​នាំ​អោយ​មន្ទីរពេទ្យ​ខ្លះ​លែង​ទទួល​អ្នកជំងឺ​ថ្មី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular