Home ព័ត៌មានជាតិ សេដ្ឋកិច្ច ខេត្តបាត់ដំបង...

ខេត្តបាត់ដំបង​និង​កំពង់ស្ពឺ​ទាក់ទាញ​វិនិយោគ​មួយ​ខេត្ត​មួយ​គម្រោង

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅថ្ងៃនេះ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាងថា ខេត្តបាត់ដំបង​និង​កំពង់ស្ពឺ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​មួយ​គម្រោង​មួយ​ខេត្ត ។

​ប្រភព​ដដែល​បាន​អះអាងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD លើ គម្រោង​បង្កើត​រោងចក្រ​ផលិត​ជីវគីមី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង មាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៣​កន្លែង​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ដោយឡែក​នៅ​ខេត្តកំពង់ស្ពឺ​វិញ គឺ​ក្រុមហ៊ុន CONTENDER COMPOSITE CO., LTD លើ គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ស្តេច ឃុំ​វាល ស្រុក​គងពិសី​មាន​ទុនវិនិយោគ ប្រមាណ​២,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨៨​នាក់​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular