Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ បញ្ចេញ​ស្បៀងអាហារ ចែកជូន​ពលរដ្ឋ យ៉ាងច្រើន​មិន​ធ្លាប់មាន ក្នុង​គោលបំណង តែមួយគត់ គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ មាន​ភាពសុខសាន្ត និង​ចៀស ផុតពី​កូ​វីដ​-១៩

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ក្នុងដំណាក់កាល​នេះ បាន​បញ្ចេញ​ស្បៀងអាហារ ដើម្បី​ចែកជូន​ពលរដ្ឋ យ៉ាងច្រើន សន្ធឹកសន្ធាប់ មិន​ធ្លាប់មាន នាពេល​កន្លងមក ។ សកម្មភាព​បែបនេះ របស់​សម្ដេច​តេ​ជោ មាន​គោលបំណង តែមួយគត់ គឺ​ចង់​ជួយ ចែករំលែក ការលំបាក​របស់​ប្រជាពលរដ្ឋ ចៀសអោយផុត ពី​ជម្ងឺ​កូ​វីដ​-១៩ ។​

​នេះ​ជាការ​លើកឡើង​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ គណៈបញ្ជាការ ឯកភាព រាជធានី​ភ្នំពេញ តាមរយៈ video conference នៅ​រសៀល​ថ្ងៃទី​៧ ឧសភា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​ការងារ នៃ​ការបង្ការ​ទប់ស្កាត់ នូវ​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន ប្រសិទ្ធភាព​ថែមទៀត អាច​ឈានទៅ​កាត់ផ្ដាច់​បាន នូវ​ការរីក​រាលដាល នៃ​ជម្ងឺ​កាច​សាហាវ​នេះ ។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី ភ្នំពេញ នា​រសៀល ថ្ងៃទី​៧ ខែឧសភា​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ​ការងារ​មួយចំនួន របស់​អាជ្ញាធរ​ខណ្ឌ ស្វែងរក​ចំណុច​ខ្វះខាត បញ្ហា​ប្រឈម​នានា ក្នុង​គោលបំណង យកមកអនុវត្ត អោយចំ​គោលដៅ ឈានទៅដល់ ការផ្តាច់​ជំងឺ​រាតត្បាត​ជម្ងឺ​កូ​វីដ​-១៩​នេះ​ចេញ ពី​តំបន់​ក្រហម​អោយបាន​។​

​លោក ឃួ​ង ស្រេង បាន​ណែនាំ​ថា តំបន់​ក្រហម ក្រៅពី​ការបិទ​ខ្ទប់​ហើយ​កម្លាំង​ត្រូវ ល្បាត​ខាងក្នុង ជាមួយនឹង​ការដាក់​មីក្រូ ផ្សព្វផ្សាយ អោយ​ពួកគាត់​ចូលរួម​អនុវត្ត ទៅតាម​ការណែនាំ​របស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អាជ្ញាធរ​សំដៅ​ធ្វើ យ៉ាងណា កុំអោយ​រីក​រាលដាល ជម្ងឺ​កូ​វីដ​-១៩ នេះ នៅក្នុង​តំបន់ និង​ទៅ​ក្រៅ​តំបន់ ។ ជាងនេះទៀត ក៏ត្រូវ​មើល​ពី​បញ្ហា​ជីវភាព របស់​ពួកគាត់ បើ​មានការ​ខ្វះខាត​យើង​ជួយ ផ្តល់ជូន​ពួកគាត់​ភ្លាម​។​

​ចំពោះ​វិធាន​ការបិទ​ខ្ទប់ នៅ​តំបន់​ក្រហម​នេះដែរ លោក ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឱ្យ អាជ្ញាធរ​ខណ្ឌ ទាំងអស់ ដែល​មូលដ្ឋាន​របស់ខ្លួន មាន​តំបន់​ក្រហម ត្រូវអនុវត្ត​ការងារ កុំ​តឹងរឹង​ពេក ហើយក៏​កុំ​ធូរ​ពេក​ដែរ មានន័យថា បើ​ពួកគាត់ មានការ​ចាំបាច់​មាននៅ ក្នុងការ​សម្រេច របស់​រាជរដ្ឋាភិបាល សម្រួល​អោយ​ពួកគាត់ បានចេញ ចូលទៅ​។​

​គួរ​បញ្ជាក់ថា​៖ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ តាមរយៈ video conference នេះដែរ អភិបាលខណ្ឌ ពាក់ព័ន្ធ​មួយចំនួន ក៏បាន​រាយការណ៍​អំពី​ស្ថាន ភាព​នានា នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ជុំវិញ​ការវិវត្ត​នានា នៃ​ជម្ងឺ​កូ​វីដ​-១៩ ដើម្បី​យក ចំណុច​ទាំងនោះ មក​ពិភាក្សាគ្នា ស្វែងរក​ចំណុច​ល្អៗ ដែល​ធ្វើយ៉ាងណា​ដែល​អាច ឈានទៅដល់ ការផ្តាច់​ជម្ងឺ​កូ​វីដ​-១៩ បាន​ជោគជ័យ នៅពេល​ដ៏​ខ្លី ខាងមុខនេះ​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular