Home ព័ត៌មានជាតិ សន្តិសុខ ប្តី​មុជទឹក​រ...

ប្តី​មុជទឹក​រាវ​ខ្ចៅ រន្ទះបាញ់​ស្លាប់​ប្រពន្ធ និង​ក្មួយ​ស្រី រងរបួស នៅលើ​ទូក ក្នុង​ទន្លេមេគង្គ​

​ដោយ​: គង់​ហេង / កំពង់ចាម​: ស្ត្រី​ជា​ប្រពន្ធ អាយុ ២៨ ឆ្នាំ​ម្នាក់ បាន​ស្លាប់ និង​ក្មេងស្រី វ័យ​ជំទង់​ម្នាក់ទៀត បាន​រងរបួស ដោយ​រន្ទះបាញ់​ចំ​ទូក មួយគ្រឿង កំពុង​រាវ​ខ្ចៅ ក្នុង​ទន្លេមេគង្គ ទឹកដី​ឃុំ​រអាង ស្រុក​កំពង់សៀម នា​រសៀល​ថ្ងៃទី ៦ ឧសភា កន្លងទៅនេះ​។​

​មន្ត្រីនគរបាល​ខេត្តកំពង់ចាម បានឱ្យដឹងថា ស្ត្រី​ជា​ជនរងគ្រោះ ឈ្មោះ ចេង ស្រី​ទូច អាយុ ២៨ ឆ្នាំ បាន​ស្លាប់ នៅពេល​ប​ញ្ជួ​ន​ដល់​មន្ទីរពេទ្យ និង​ក្មេងស្រី ឈ្មោះ ចាន់ បញ្ញា អាយុ ១៥ ឆ្នាំ ជា​ក្មួយ​ស្រី បាន​រងរបួស​ស្រាល​។ ពួកគាត់​មានមុខ​របរ ជា​អ្នកលក់​ខ្ចៅ និង​មាន​ទីលំនៅ ភូមិ​ចុង​ថ្នល់​ទី​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​។​

​ប្រភពព័ត៌មាន​នោះ បាន​បន្តថា ជនរងគ្រោះ បាន​ត្រូវ​រន្ទះបាញ់ ខណ​:​ដែល​បុរស​ជា​ប្តី និង​ជា​ឪពុកមា បាន​មុជ​ចុះទៅ​ក្នុង​ទឹក រាវ​សត្វ​ខ្ចៅ នៅ​បាតទន្លេ ចំណុច​ខាងលើ ហើយ​អ្នកស្លាប់ និង​អ្នករបួស​ទាំងពីរ នៅលើ​ទូក កំពុង​ទាញ​ខ្សែ នៅ​ខាងលើ ស្រាប់តែ​ត្រូវ​រន្ទះបាញ់​តែម្តង​។​

​គួរ​បញ្ជាក់ថា នេះ​ជា​ករណី​រន្ទះបាញ់​ស្លាប់ និង​របួស​មនុស្ស លើក​ទី​២ ហើយ គឺ​កាលពី​រសៀល​ថ្ងៃទី ២៧ មេសា កន្លងទៅ នៅលើ​វាល​យន្តហោះ ស្ថិតក្នុង​ភូមិ​រមូល ឃុំ​រអាង​ដែរ ក៏មាន​ករណី​រន្ទះបាញ់ ស្លាប់​ស្ត្រី​ម្នាក់ និង​របួស​ម្នាក់​ដូចគ្នា​នៅពេល​កំពុង ធ្វើដំណើរ តាម​ម៉ូតូ​មួយគ្រឿង ត្រឡប់មកផ្ទះ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular