Home ព័ត៌មានជាតិ សន្តិសុខ ​ចាប់បាន​ហើយ ...

​ចាប់បាន​ហើយ ជនដៃដល់​ដែល​សម្លាប់​មិត្តស្រី ជា​ជនជាតិ​ស្វី​ស ដើមកំណើត​ខ្មែរ ហើយ​រត់គេចខ្លួន

ដោយ​: អង្គរតូច / សៀមរាប​៖ កម្លាំង​កងរាជអាវុធហត្ថ ចំនួន ៤ ខេត្ត​-​ក្រុង សហការគ្នា ចាប់ខ្លួន​ជនដៃដល់ ដែល​ចាក់​សម្លាប់​មិត្តស្រី ជា​អណិកជន បាន​ហើយ​។​

​លោក​អនុសេនីយ៍ឯក សៀក សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានអោយដឹងថា ការចាប់ខ្លួន​ជនសង្ស័យ ខាងលើ ធ្វើឡើង​កាលពី​ម៉ោង ៧ និង​៥០​នាទី ល្ងាច​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប តាម​បញ្ជា​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក វរ​សេនី​ឯក ថា ដា​លុច និង​សម្រួល​នីតិវិធី ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស .​អាវុធហត្ថ​ខេត្តតាកែវ​. អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង និង​អាវុធហត្ថ​ខេត្តបាត់ដំបង ទើប​ចាប់ខ្លួន​ជនដៃដល់ ដែល​ចាក់​សម្លាប់​មិត្តស្រី ជា​អណិកជន​បាន​។​

​ជនដៃដល់​ដែល​ចាប់ខ្លួន​មានឈ្មោះ ម៉ឺន វិមល ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ គ្មាន​មុខរបរ ពិតប្រាកដ ទីលំនៅ​ភូមិ​ស្នោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​លោកនាយ​ការិយាល័យ បាន​អោយដឹងទៀតថា ឆ្លងកាត់​ការសាកសួរ​ចម្លើយ ជន​ខាងលើ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាក់​សម្លាប់ ទៅលើ​ឈ្មោះ អ៊ុន ចន្ថា ជា​មិត្តស្រី ដែលជា​អាណិកជន រស់នៅ​ប្រទេស​ស្វី​ស កាលពី​យប់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​ទ្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប ពិតប្រាកដ​មែន​។ មូលហេតុ ជនរងគ្រោះ រករឿង​ឈ្លោះ និង​ប្រច័ណ្ឌ ហើយ​និយាយថា រឿង​ដែល​ជនរងគ្រោះ យក​ខ្លួន​មក​ធ្វើជា​ប្តី សាច់ញាតិ មិន​ពេញចិត្ត ក្រៅពីនោះ ជនរងគ្រោះ ព្យាយាម​រករឿង​ឈ្លោះ​រហូត ទើប​ខ្លួន​ទ្រាំលែងបាន​។ ឃ្លី្​ក ១​គ្រឿង និង​ទូរស័ព្ទ ១​គ្រឿង ។ ជនសង្ស័យ បាន​ត្រូវ​កំពុង​រៀបចំ​សំណុំរឿង ត្រៀម​បញ្ជូនទៅ​តុលាការ​។​

​សូមបញ្ជាក់ថា អំពើ​ឃាត​កម្មនេះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច ភូមិ ឃុំ ខាងលើ ដោយ​ជន​ដៃ ដល់​រត់​គេចខ្លួនបាត់​។ លុះ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១ ទើប​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច ចុះ​ពិនិត្យ បាន​តម្រុយ​ថា ករណីនេះ មិត្ត​ប្រុស សម្លាប់​មិត្តស្រី​។ ជនរងគ្រោះ ឈ្មោះ ចន្ថា ហ្គោ​រ៉េត (CHANTHA GORRET) ភេទ​ស្រី អាយុ ៥៦​ឆ្នាំ ជនជាតិ​ស្វី​ស ដើមកំណើត​ខ្មែរ កាន់​លិខិតឆ្លងដែន លេខ X១៨៥៧៩៩៨ មុខរបរ ចូលនិវត្តន៍ បានមក​ជួល​ផ្ទះ នៅ​ចំណុចកើតហេតុ ខាងលើ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។ លុះ​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​សហការគ្នា ចាប់បាន​ជនដៃដល់​តែម្តង​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular