ដោយ៖ ភ្នំស្វាយ / បន្ទាយមានជ័យ៖ ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរ សហប្រតិបត្តិការលើ ការធ្វើឲ្យប្រសើរឡើង ដល់ការផ្តល់សេវា ជូនប្រជាពលរដ្ឋ នៅកម្ពុជា។
នេះបើយោងមានកម្មវិធី សិក្ខាសាលាស្តីពី ការធ្វើឲ្យប្រសើរឡើង ដល់ការផ្តល់សេវា ជូនប្រជាពលរដ្ឋ នៅកម្ពុជា (Improved Service Delivery for Citizens In Cambodia ះ ISD) ក្រោមការគាំទ្រថវិកាដោយកម្មវិធីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង (GIZ) ដែលពិនិត្យ វាយតម្លៃនូវ ដំណើរការ រយៈពេល ៤ ឆ្នាំ ក្នុងខេត្តចំនួន ៣ រួមមាន ខេត្តបន្ទាយមានជ័យ ,សៀមរាប និងបាត់ដំបង ដែលចាប់ផ្ដើមពីខែមករា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៥។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នៅបន្ទាប់ពីចូលរួមកិច្ចប្រជុំ តាមរយៈប្រព័ន្ធ អនឡាញនោះដែរ បានថ្លែងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ថា៖ កិច្ចសហប្រតិបត្តិនោះ មានច្រើនវិស័យ ក្នុងនោះ មានការពង្រឹងសេដ្ឋកិច្ច តំបន់ថ្នាក់ខេត្ត ពង្រឹងភាពជាដៃគូ វិស័យឯកជន និងរដ្ឋ អភិបាលកិច្ច ការផ្តល់សេវា លើវិស័យនានា ក្រោមគម្រោងអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ ជាដើម។
ដោយឡែក នៅខេត្តបន្ទាយមានជ័យ ក៏បានទទួលផ្លែផ្កា និងពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះ ៕/V