គន្លឹះ​ដើម្បី​បំបាត់​ស្លេស្ម​តាមបែប​ធម្មជាតិ​

1451
ចែករម្លែក

​អ្នក​ប្រហែល​ជាមាន​អារម្មណ៍ ថា មាន​អ្វីមួយ​ខាប់ៗ​នៅក្នុង​បំពង់ក​ជាពិសេស​ពេល​មិន​ស្រួល ខ្លួន​តែម្តង​។ ពិតណាស់ យើង​មាន​ទឹករំអិល​ហូរ ចេញ​នៅ​ផ្លូវ​ក្នុង​ច្រមុះ និង​បំពង់ក​ដើម្បី​ការពារ សុខភាព​។ ទឹករំអិល​នេះ ងាយ​នឹង​ស្អិត​ណាស់ ដូច្នេះ​វា​នឹង​ជួយ ការពារ​កុំឱ្យ​ធូលី​ដី វីរុស និង​សារធាតុ បង្ក​អា​លែ​ហ្ស៊ី​ឆ្លង​ចូលក្នុង​ផ្លូវដង្ហើម យើង​បាន​។ នៅពេល​មនុស្ស​មាន សុខភាព​ល្អ អ្នក​នឹងមិន​សម្គាល់​ឃើញ ករណី​កើត​ទឹករំអិល​បែ​នេះឡើយ​។
​ប៉ុន្តែ​ដល់ពេល​ប៉ះពាល់​នឹង​សារធាតុ​បង្ក អា​លែ​ហ្ស៊ី​ជាប់​ស្លេស្ម​អ្នក​អាច​ទៅជា ខាប់​ខ្លាំង​បាន​។ ជា​អកុសល នៅពេល ស្លេស្ម​ទៅជា​ខាប់​ខ្លាំង វា​ពិតជា​ពិបាក ក្នុងការ​ដកដង្ហើម​ដោយសារតែ​ស្ទះ ដល់​ផ្លូវដង្ហើម​នូវ​ច្រមុះ​។ ខាងក្រោម នេះ គឺជា​វិធី​ធម្មជាតិ​ដែល​អ្នក​អាចធ្វើ​បាន ដើម្បី​ពង្រា​វ ស្លេស្ម​ដែល​កំពុងតែ​ស្អិត នៅ​បំពង់​កបាន​។​
​ ​
ញ៉ាំ​ទឹក​គ្រប់គ្រាន់​
​បើសិនជា​ស្លេស្ម​កំពុងតែ​ធ្វើ ទុក្ខ​អ្នកខ្លាំង ការ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​អាចជួយ​បំបាត់​បញ្ហា​នេះ បាន​យ៉ាង​ងាយ​។ អ្នក​គ្រាន់តែ​ត្រូវការ​ញ៉ាំ​ទឹក​ក្តៅ ឧណ្ហៗ​ឱ្យបាន​ច្រើន​តាមតែ​អាចធ្វើ​បាន ប៉ុណ្ណោះ ដើម្បី​អាច​ពង្រា​វ​ភាព​ស្ទះ នេះ​បាន​។ ការ​ញ៉ាំ​ស៊ុប​ឆ្អឹង តែ និង​ទឹក​ផ្លែឈើ​ក៏​អាចជួយ បំបាត់​ស្លេស្ម​នេះ​កាន់ តែ​លឿន​ដែរ​។
​ ​
​ទឹកអំបិល​
​ចូរ​ពង្រា​វ​ស្លេស្ម​តាមរយៈ ការ​ខ្ពុរ​ទឹកអំបិល​។ ការធ្វើ​បែបនេះ​ញឹកញាប់​ពិតជា​អាច​បន្ធូរ ភាព​ស្ទះ​ក្នុង បំពង់ក ហើយក៏​ដកដង្ហើម​បាន​ស្រួល ដែរ​។ ក្រៅពីនេះ អំបិល​អាច​សម្លាប់ មេរោគ​ជាច្រើន​ដែល​ធ្វើឱ្យ​ស្លេស្ម កកកុញ​ក្នុង​បំពង់ក​។
​ ​
ក្រូចឆ្មារ​
​វិធី​ព្យាបាល​ខ្លួនឯង​មួយ ផ្សេងទៀត ដែល​អ្នក​អាច​បំបាត់​ស្លេស្ម បែប​ធម្មជាតិ​បាន​នោះ គឺ​ក្រូចឆ្មារ​តែម្តង​។ អ្នក​អាច​បង្កើតជា​ទឹកក្រូច​ឆ្មារ​ដោយ ខ្លួនឯង ព្រោះ​វា​ផ្ទុក​ទៅដោយ​វីតាមីន​ជា ច្រើន​ដែល​អាច​បង្កើន​មុខងារ​ប្រព័ន្ធ ភាពស៊ាំ​បាន ឬ​គ្រាន់តែ​កាត់​វា​ជា ចំណិត​ស្លាយ ហើយ​រោយ​អំបិល ឬ​ម្រេច បន្តិច ហើយ​ជញ្ជក់​ក៏បាន​ដែរ​។ រឿងនេះ​នឹង​ជួយ​ឱ្យ​ស្ថានភាព​ស្លេស្ម កាន់តែ​ល្អ ជាង​មុន​។
​ ​
អាហារ​ហឹរ​
​វា​កើតឡើង​ត្រង់​ថា ការ​ញ៉ាំ អាហារ​ហឹរ​មួយចំនួន​អាចជួយ​ពង្រា​វ ស្លេស្ម​ដែល​កំពុងតែ​ស្អិត និង​រំខាន ដល់​ការដកដង្ហើម​បាន​។ អ្នក​អាច​រៀបចំ អាហារ​ដែល​ផ្ទុក​ទៅដោយ​សារធាតុ Capsiacin ឱ្យ​ក្តៅ​ដើម្បី​វា​អាចធ្វើឱ្យ ស្លេស្ម​កំពុងតែ​ស្អិត​នោះ​រាវ​មកវិញ បាន​។
​ ​
​ទឹកឃ្មុំ​
​បើសិនជា​អ្នក​ចង់​បំបាត់​ស្លេស្ម យក​ល្អ​គួរតែ​ប្រើប្រាស់​ទឹកឃ្មុំ​។ ទឹកឃ្មុំ​សម្បូរ​ទៅដោយ អង់​ទី​អុកស៊ីដ​ង់ សារធាតុ​ប្រឆាំង​ការ​រលាក ប្រឆាំង វីរុស និង​បាក់តេរី ដែល​អាច​បំបាត់ ស្លេស្ម​ដែល​កំពុងតែ​ស្ទះ​ក្នុង​បំពង់ក បាន​។ ចូរ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ដើម្បី​ទទួល បាន​ប្រយោជន៍​របស់​វា​។
​ ​
ខ្ញី​
​ស្លេស្ម​អាច​ងាយ​នឹង​ព្យាបាល ជាមួយនឹង​ខ្ញី ដោយសារតែ​វា​មាន សារធាតុ​ប្រឆាំងនឹង​ការ​រលាក និង បាក់តេរី ហើយក៏​ជួយ​បន្ធូរ​ការស្ទះ​ក្នុង ផ្លូវដង្ហើម​បានដែរ​។ អ្វីដែល​ងាយស្រួល នោះ​គឺ​គ្រាន់តែ​យក​ខ្ញី​ធ្វើជា​តែ​ដើម្បី ញ៉ាំ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​ជាការ​ស្រេច ៕ ដោយ​: health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ