ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោករដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣៥គ្រឿងជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់ទទួលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៧ ខែឧសភានៅឃ្លាំងឱសថ កណ្តាលនៃ ក្រសួងសុខាភិបាល ក្រោមវត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិង លោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា៕