ដោយៈប.ខុន/ ភ្នំពេញៈផ្ទះតូចធំនិងអគារសាធារណៈប្រមាណជា១.៧០០ខ្នង នៅក្នុងរាជធានីខេត្តចំនួន១៤ រងការខូចខាតដោយសារបាតុភូតខ្យល់កន្ត្រាក់និងគំនួចខ្យល់ (Convergent)នៅអំឡុងពីថ្ងៃទី៤ដល់ថ្ងៃ ទី៦ខែឧសភាឆ្នាំ២០២១។
គំនួចខ្យល់នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៦ឧសភា
លោកកែវ វី ទីប្រឹក្សាគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៧ខែឧសភា ឆ្នាំ២០២១ថាបាតុភូតខ្យល់កន្ត្រាក់និងគំនួចខ្យល់(Convergent)ដែលបានអំឡុងពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែឧសភាជាពិសេស នៅថ្ងៃទី៥ខែឧសភាធ្វើឱ្យរលំផ្ទះតូចធំខូចធ្ងន់ធ្ងរចំនួន ១២៧ខ្នងខូចមធ្យម(របើកដំបូលជញ្ជាំង) ចំនួន១.៥៦៤ខ្នង សាលារៀន៥អគារ អគាររដ្ឋបាល(មណ្ឌលសុខភាពសាលឃុំប៉ុស្តិរដ្ឋបាល)ចំនួន៤,កុដិនិង សាលាឆាន់៣អគារ ដំបូលផ្សារមង្គល មានទំហំ៥០គុណ៦០ម៉ែត្រមួយអគារ រោងចិញ្ចឹមមាន់ចំនួន៥ អង់តែនវិទ្យុ១ និង ប៉ាណូកាត់ទទឹងផ្លូវជាតិ១។
បាតុភូតដែលបានកើតមានជាប់គ្នារយៈពេលបីថ្ងៃមកនេះលោកកែវ វី បាន បញ្ជាក់ថា បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និង របួស៥នាក់ ដោយសារដើមឈើ រលំ សង្កត់។ បាតុភូតរន្ទះបាញ់ធ្វើឱ្យរបួសមនុស្ស៤នាក់ ខូចផ្ទះចំនួនបីខ្នង។
លោកកែវ វី បានឱ្យដឹងទៀតថា បាតុភូតខាងលើបានកើតមានលើរាជ ធានីខេត្តចំនួន១៤ដែលរួមមានរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ព្រៃវែង ស្វាយ រៀង ក្រចេះ មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កោះកុង បាត់ដំបង ឧត្តរ មានជ័យ និងខេត្តបន្ទាយមានជ័យ ។ ធ្ងន់ធ្ងរជាងគេគឺនៅស្រុករមាសហែក ខេត្ត ស្វាយរៀង ធ្វើឱ្យខូតខាតផ្ទះដល់ជាង៤០០ខ្នង៕សរន