​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ដល់​សមាសភាព​ចម្រុះ​នៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ​

1347
ចែករម្លែក
  • 34
    Shares

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​ទំនាក់ទំនង​បាន​សហការ​នឹង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ផ្សព្វផ្សាយ​បញ្ហា​គ្រឿងញៀន​ដល់​សមាសភាព​លោកគ្រូ អ្នកគ្រូ មន្ត្រី​ស៊ីវិល កងកម្លាំង និស្សិត​នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។

​លោក ស៊ុ រុំ អនុ​រដ្ឋលេខា​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿន​ញៀន​នោះ​កាលពី​ថ្ងៃទី​៨​ឧសភា បាន​និយាយថា : គ្រឿងញៀន​គឺជា​អាវុធ​ដ៏​គ្រោះថ្នាក់ អាច​បំផ្លាញ​ដល់​សង្គមជាតិ និង​មនុស្ស រួមទាំង​យុវជន​ទាំង​គ្រួសារ អាយុជីវិត ។

​ហេតុនេះ​កងកម្លាំងប្រដាប់អាវុធ​ប្រជាពលរដ្ឋ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​មកពី​តាម​បណ្តា​អង្គភាព ភូមិ សង្កាត់ សាលារៀន ក្នុង​ទីប្រជុំជន​ក្រុង​សិរី​សោ​ភ័​ណ្ឌ​ខេត្តបន្ទាយមានជ័យ​ដែល​មក​ចូល​រូ​ម​នេះ សូម​ប្រុងប្រយ័ត្ន​និង​បញ្ជៀ​ស​។ ក៏ដូចជា​ចូលរួម​ពេញបន្ទុក​ក្នុងការ​ផ្សព្វផ្សាយ​និង​អនុវត្ត​បន្តទៀត​ក៏​កក់ក្តៅ​។​

​លោក អ៊ុន សុភាព អនុប្រធាននាយកដ្ឋាន​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​បានអោយដឹងថា​៖ បទ​ប្បញ្ញត្តិ​ទូទៅ​នៃ​ច្បាប់​នេះ​គឺមាន ១២៥​មាត្រា ។​​ច្បាប់​នេះ​គឺមាន​បំណង បង្កា​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​ត្រួតពិនិត្យ​រាល់​សកម្មភាព​ស្របច្បាប់​ទាក់ទង​នឹង​គ្រឿងញៀន នៅក្នុង​កម្ពុជា ។​ច្បាប់​នេះ​ក៏មាន​គោលដៅ​បង្ក្រាប​បទល្មើស​នូវ​ការដាំដុះ ការផលិត ការជួញដូរ ការ​ចរាចរណ៍​. ការរក្សា​ទុក និង​ការ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​។​

​លោក ស៊ុ រុំបាន​បន្តថា​យើង​ដឹងថា​អ្នក​ដែល​ញៀន​គ្រឿងញៀន ភាគច្រើន​ជា​យុវជន ជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​កសាង​ជីវភាព​ផ្ទាល់ខ្លួន គ្រួសារ សហគមន៍​និង​អភិវឌ្ឍន៍​ប្រទេស ។ បញ្ហា​គ្រឿងញៀន​បាន​នឹង​កំពុងមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា ដូចនេះ​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​នេះ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការកិច្ច បាន​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​នេះ​។

គី នៅតាម​បណ្ដា​ភូមិ ឃុំ សង្កាត់​ផ្សេងៗ​ទៀត ត្រូវ​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដា​មក​គ្រឿងញៀន សំដៅ​ធ្វើយ៉ាងណា​អោយបាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ស័​ក្ដ​សិទ្ធស្របតាម​អនុសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន ដែលថា“ចូរ​ធ្វើឱ្យ​ជីវិតនិងសហគមន៍​យើង គ្មាន​គ្រឿងញៀន”៕S/

រូបថត : ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ដល់​សមាសភាព​ចម្រុះ​នៅ​ក្រុង​សិរីសោភ័ណ​( រូប​: ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ