ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
គំនុំ
នាមសព្ទ
ការគុំ, ចំណងចិត្តគុំ
គំនុំជាប្រភពនៃចំណងពៀរ; ការចងគំនុំនាំឲ្យចិត្តស្កៀបរមាស់ស្អុះស្អាប់ ស្ទើរតែរាល់ពេល ។
ពាតបា
កិរិយាសព្ទ
(ស. បា់ “ស្មា” ) ពាតលើស្មាគឺចោមពុងខ្វែងពីមុខបិទថនាទាំងគូ ចាប់ចុងសំពត់ទាំងពីរខាងចងប្រសព្វមុខគ្នាត្រង់កញ្ចឹងក ( សម្រាប់ស្ដ្រីអ្នកធ្វើការដើម្បីរំហើយខ្លួនកុំឲ្យក្ដៅស្អុះស្អាប់ )
ពាតបាបុកស្រូវ ។
រសាប់រសល់
កិរិយាសព្ទ
បណ្ដាលឲ្យស្កៀបរមាស់ស្អុះស្អាប់ អផ្សុកអប្បសាន្ដ ក្រវល់ក្រវាយមិនសុខមិនសាប់
ចេះតែរសាប់រសល់ដេកមិនលក់ ។
រឱស
នាមសព្ទ
( សំ. ឱឞ “សេចក្ដីក្ដៅ, ក្ដៅក្រហាយ; ការបង្កាត់ឲ្យឆេះ; សេចក្ដីស្អុះស្អាប់” ) សេចក្ដីមោះហ្មង ឬមោះមៃ, ដំណើរហ្មងឆ្គង; សេចក្ដីក្ដៅក្រហាយ ឬស្អុះស្អាប់ចិត្ត
ធ្លាប់នៅជាសុខនឹងគ្នារៀងមក ឥតដែលមានរឱសទេ; និយាយស្ដីគួរសមគ្មានរឱស ។
រឱសឋាន
(រៈអោស-ឋាន)
នាមសព្ទ
សេចក្ដីហ្មងឆ្គង ឬមោះហ្មង, មោះមៃដែលនាំឲ្យក្ដៅក្រហាយ, ស្អុះស្អាប់ បែកចិត្តគំនិតគ្នាឬបែកឃ្លាតចាកទី, ចាកលំនៅ
ខុសមួយដងឆ្គងមួយថ្ងៃគួរអត់ឱនទៅ កុំឲ្យមានរឱសឋាននឹងគ្នា ! ( សរសេរជា រឱសថាន ក៏មាន ។ ម. ព. រឱស និង ឋាន ផង ) ។