ដោយ៖ ភ្នំស្វាយ / បន្ទាយមានជ័យ៖ រថយន្តគិលានសង្គ្រោះ ៣ គ្រឿង អំណោយស្ថានទូតជប៉ុនជូន ក្រសួងសុខាភិបាល បានមកដល់ ខេត្តបន្ទាយមានជ័យហើយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ។
ជំនួយរថយន្ត គិលានសង្គ្រោះ (Ambulance) ដល់ទៅចំនួន ៣ គ្រឿង ក្នុង ១លើក ដែលមហាមិត្ត ប្រជាជនជប៉ុន ផ្តល់ជូនក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយបង្វែរភ្លាមៗ ជូនមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យនេះ ចំពេលដែលខេត្តនេះ ពិសេស ក្រុងប៉ោយប៉ែត ដែលផ្ទុះករណីកូវីដ ១៩ ខ្លាំងនោះ ពិតជាបានជួយមិត្ត ក្នុងគ្រាលំបាក។
ប្រជាជន និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណដឹងគុណ និងសូមប្តេជ្ញាចិត្តថា នឹងយកទៅប្រើប្រាស់ ឱ្យចំគោលដៅ នៃការសង្គ្រោះ និងលើកកម្ពស់សុខភាព ។
សូមបញ្ជាក់ថា រថយន្តគិលានសង្គ្រោះ ជាអំណោយរបស់ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ផ្តល់ជូន ក្រសួងសុខាភិបាល ហើយបានផ្តល់ជូន មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោក មីកាមី ម៉ាសាហុីរ៉ូ (Mikami Masashiro) អគ្គរាជទូតជប៉ុនប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅឃ្លាំងឱសថកណ្តាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២១ ៕/V