ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: បុរស ស្ត្រី​ប្តី​ប្រព​ន្ឌ​២​នាក់ ជា​ជនជាតិខ្មែរ ដែលមាន​លំនៅ​រស់នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ តែ​ទើប​វិលត្រឡប់​ពី​រាជធានី​ភ្នំពេញ ក៏​ត្រូវបាន​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​គ្រូពេទ្យ​ជួរមុខ​នាំទៅ​យក​សំណាក​រក​មេរោគ​កូ​វីដ ១៩​។​

​ជា​លទ្ធផល​ពី​ឧបករណ៍​តេស្ត​រហ័ស​( Rapid Test) ១/ បុរស​ឈ្មៅ​ធី ប៊ុន​ឡេង អាយុ​២៦​ឆ្នាំ​ជា​ប្តី រស់នៅ​ភូមិ​រោង​ម៉ាស៊ីន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ២/ ស្ត្រី​ឈ្មោះ​សឹម សា​ឡៃ អាយុ​២៥​ឆ្នាំ ជា​ប្រពន្ធ រស់នៅ​ជាមួយគ្នា​។ ពួកគេ​មាន​វិជ្ជមាន​កូ​វីដ​១៩​។​

​នេះ​បើ​យោងសេចក្តី​ជូនដំណឹង​ស្តីពី​ការរកឃើញ​វិជ្ជមាន​ជម្ងឺ​កូ​វីដ ចំនួន​២​នាក់ នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២១ នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២១​។​

​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​សាធារណជន​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ សូម​រួសរាន់​មកជួប​ក្រុមគ្រូពេទ្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដើម្បី​យក​សំណក​។​

​ឯ​អ្នក​ប៉ះពាល់​ប្រយោល ក៏ត្រូវ​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​៕​