​ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ រដ្ឋបាល​ស្រុក​ម៉ាឡៃ មកទល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ បាន​បន្ត​អំពាវនាវ ដល់​អ្នកពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៥ នាក់ ដែល​បាន​រកឃើញ ថ្មីៗ​នេះ សូម​ចេញមក​ផ្តល់​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សូមបញ្ជាក់ថា មនុស្ស ៥ នាក់ បានធ្វើ​តេស្ត ដោយ​ឧបករណ៍​តេស្ត​រហ័ស (Rapid Test) នៅ​ស្រុក​ម៉ាឡៃ ហើយ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១​។​

​អ្នក​ជម្ងឺ​កូ​វីដ ១៩ ចំនួន ៥ នាក់ ដែល​រស់នៅ​ភូមិ​ថ្មី ឃុំ​/​ស្រុក​ម៉ាឡៃ នោះ រួមមានៈ ១/ ឈ្មោះ ធិ​ន សុ​ភី ភេទ​ស្រី អាយុ ២៩ ឆ្នាំ ។ ២/ ឈ្មោះ ធិ​ន ជូ​លី ភេទ​ស្រី អាយុ ៣ ឆ្នាំ ជា​កូន ។ ៣/​ឈ្មោះ ឈឹម សាវុធ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ ។ ៤/​ឈ្មោះ ស្រឹម ធី ភេទ​ស្រី អាយុ ៤០ ឆ្នាំ និង​៥/​ឈ្មោះ ឈឹម សារឿន ភេទ​ប្រុស អាយុ ៦០ ឆ្នាំ ។​

​នេះ​បើ​យោង​សេចក្តីជូនដំណឹង ស្តីពី​ការរកឃើញ​វិជ្ជមាន​ជម្ងឺ​កូ​វីដ ចំនួន​៥​នាក់ នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ផ្សារ​ម៉ាឡៃ ឃុំ​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ របស់​រដ្ឋបាល ខេត្តបន្ទាយមានជ័យ ចុះ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ ។ ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ សូម​រួសរាន់​មកជួប ក្រុមគ្រូពេទ្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​យក សំណក​។ ឯ​អ្នក​ប៉ះពាល់​ប្រយោល ក៏ត្រូវ​រួសរាន់ ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ៕/V​