ដោយ:ប.ជ័យ / បន្ទាយមានជ័យ:ពលកខ្មែរចំនួន​ ២០នាក់​ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកខ្មែរ​តាមច្រករបៀងត្រូវកមាំងចម្រុះឃាត់បានទាំងយប់បញ្ជូនទៅធ្វេីចត្តាឡីស័ក​​​១៤ថ្ងៃ តាំងពីយប់ថ្ងៃទី៧ ខែឧសភា​ នៅចំណុចគោលដៅទំនប់ដាច់ ភូមិសូរិយា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ៥១៣​នៃកងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ឲ្យដឹងថ្ងៃទី៨ខែឧសភាថា ដោយអនុវត្ត​តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១​លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងព្រំដែន៥០៣​ និង​ ប៉ូលិស​៩១១​ ចេញល្បាតនៅចំណុចគោលដៅទំនប់ដាច់បានប្រទះឃើញពលករខ្មែរចេញពីប្រទេសថៃមាន ប្រុស ស្រី២០នាក់បានឃាត់សួរនាំ។
ពលករខ្មែរទាំងនោះបានប្រាប់សមត្ថកិច្ចដោយសារអាជ្ញាធរមានសមត្ថកិច្ចនិងនិយោជក (ថៅកែ) ថៃធ្វើការរឹតបន្តឹងនៅកន្លែងធ្វើការងារព្រោះតែរងឥទ្ធិពលអាក្រក់នៃការរីកាលដាលកូវីដ.១៩ ទើបពួកខ្លួនវិលត្រឡប់មកស្រុកកំណើតវិញតាមច្រករបៀង តែសំណាងដែរដែលកងកម្លាំងថៃមិនចាប់វាយធ្វើបាបនិងមិនដើរផ្លូវខុស “ជាន់មីន” បង្កប់នៅព្រំដែន ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចចម្រុះបានប្រគល់ពួកគាត់ជូនផ្នែកជំនាញបញ្ជូនទៅធ្វេីចាត្តាឡីស័ក​​​នៅមណ្ឌលរយៈពេល១៤ថ្ងៃសិន មុននឹងអាចឲ្យវិលទៅផ្ទះវិញ ៕សរន