ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ រដ្ឋបាលខេត្ត​ព្រះសីហនុ បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​ជម្ងឺ​កូ​វីដ -១៩​ទើប​រកឃើញ​ថ្មី​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២១​ចំនួន​១២៦​នាក់ ដែល ជា ករណី ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ​។ អ្នក​ឆ្លង​ថ្មី​ទាំង​១២៦​នាក់​ជា​អាជីវករ​និង​ក្រុមគ្រួសារ កម្ម ករ​រោងចក្រ ភាគច្រើន​រស់នៅក្នុង​សង្កាត់​ទាំង​៤​នៃ​ក្រុង ព្រះ សីហនុ​និង​មាន ចំនួន​៣៣ នាក់ គឺជា​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ស្តីពី​ការរកឃើញ​អ្នក​ឆ្លង​ជម្ងឺ​កូ​វីដ​-១៩ ចំនួន​៤២​នាក់​នេះ បាន​អំពាវនាវ​ដល់​លោក លោកស្រី កម្មករ អាជីវករ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ខាងលើ​ត្រូវ​រាយការណ៍ ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ និង​ប្រញាប់​រួសរាន់​ទៅ​ផ្តល់​វត្ថុ​សំណាក​ដើម្បី​វិភាគ រក​វីរុស​កូ​វីដ​-១៩​នៅ​វេទិកា​៧​មករា​រៀងរាល់​ម៉ោង ធ្វើការ (​រួមទាំង​ថ្ងៃ​ឈប់សំរាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​លំនៅឋាន​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​បទបញ្ជាផ្ទៃក្នុង​សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

​ចំនួន​អ្នក​វិជ្ជមាន​ជម្ងឺ​កូ​វីដ​-១៩​ដែល​រដ្ឋបាលខេត្ត​ព្រះសីហនុ​រក ឃើញ​នៅ​ថ្ងៃទី​៨ ខែឧសភា បើ​ធៀប​ទៅនឹង​ថ្ងៃទី​៧​ខែឧសភា​ដែលមាន​តែ​ជាង​២០​នាក់​នោះ គឺមាន​ការ​កើន ឡើងវិញ​ច្រើន​ដូច​កាលពី​ថ្ងៃទី​៤​និង​ថ្ងៃទី​៥​ខែឧសភា​។ រដ្ឋបាលខេត្ត ព្រះសីហនុ​បាន កំណត់​តំបន់​ក្រហម​តំបន់​លឿងទុំ​និង​តំបន់​លឿង ក្នុងភូមិ​សាស្ត្រ ខេត្ត​ព្រះសីហនុ ដែលជា​តំ បន់​មាន​ការឆ្លង រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩៕​/PC