ដោយៈ​ចាន់តូ​/​ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ ឯ​មន្ទីរពេទ្យ បន្ទាប់ពី​ជិះ​ម៉ូតូ​ដួល​ត្រូវ​រថយន្ត​កិន​អូស​ជាច្រើន​ម៉ែត្រ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃ​សៅ​រ៏ ទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ហុងដា​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​មោះ គឹម សែ អាយុ​២៦​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២១ ផ្លូវ​២៨១ ភូមិ​១៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ជិះ​ម៉ូតូ​ម៉ាក​zoomer.x ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1GS.7122​។ ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ជា​ប្រភេទ រថយន្ត​បែន​ដឹក​ថ្ម​ធុន​យក្ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កណ្តាល​3A.2932 បើកបរ ដោយ​បុរស​ម្នាក់​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​,zoomer-x ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​រអិលដួល​ទៅ នឹង​ថ្នល់ ។ ខណៈនោះ​ក៏មាន​រថយន្ត​បែន​ដឹក​ថ្ម​ធុន​យក្ស​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ បើក​មកពី​ក្រោយ​កិន​ជនរងគ្រោះ​ខ្ទេច​មួយ​កំណាត់​ខាងក្រោម​រងរបួស​ធ្ងន់​ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ តែ​អកុសល​ជនរងគ្រោះ​រងរបួស​ធ្ងន់​ធ្ង​រ ពេក​ត្រូវបាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​។ ចំណែក​តៃកុង​រថយន្ត​ឃើញ​សភាព​មិន​ស្រួល​បាន បើកទ្វារ​ចុះ​រត់​គេចខ្លួនបាត់ ស្រមោល​។ បើតាម​ការបញ្ជាក់​ពី​បងស្រី​ជនរងគ្រោះ​បាន ប្រាប់​អ្នកសារព័ត៌មាន​ថា​ប្អូន​របស់គាត់​ស្លូតបូត​ណាស់ ហើយ​សព្វ​ថ្ងៃជា​អ្នករាំ​នៅ​ក្រុម តារាចម្រៀង​ទេព​បូ​ព្រឹក្ស​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ចរាចរណ៍ ភ្នំពេញ​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​សព​រងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​/PC