ដោយៈរិទ្ធសែន/ពោធិសាត់: នៅយប់ថ្ងៃ០៨ឧសភា២០២១ ម្សិលមិញមានប្រជាពលរដ្ឋ ម្នាក់នៅឯខេត្តពោធិសាត់បានរបួសធ្ងន់ដោយសារយកគ្រាប់ដែលនៅសេសសល់ពីសង្គ្រាមមកដាំលេង ។
អធិការនគបាលស្រុកវាលវែងបានប្រាប់អោយដឹងថា កើតមានករណីប្រជាពលរដ្ឋម្នាក់ បានរើសយកគ្រាប់ តេឡង់ មកដំបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ (ដាច់ដៃឆ្វេង បែកប្លោកនោម បែកជើងទាំង០២ និងរបួសមុខ ) ។ជនរងគ្រោះឈ្មោះ អ៊ុត ប៉េងសេង អាយុ ៣២ ឆ្នាំ មុខរបរកសិករ រស់នៅចំណុច ឡុះ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងក្រុមគ្រួសាបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្តហើយដោយសាររបួសធ្ងន់ពេក៕/PC