ដោយ:សរិទ្ធ/ភ្នំពេញ៖ បើយោងតាមការណែនាំរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឲ្យដឹង នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២១នេះថា៖ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់ ដែលស្ថិតនៅក្នុងតារាងនេះ៖ សូម ពាក់ម៉ាស់រក្សាគម្លាតពេលចេញទៅផ្សារ, ចាក់វ៉ាក់សាំង, ទទួលអំណោយ និងឧស្សាហ៍លាងដៃ។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមទៀតថា សូមយកចិត្ត ទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទូរស័ព្ទ លេខ ១១៥៕/PC