លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង និងសហការី នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានចុះទៅពិនិត្យមើល ការរៀបចំ និងធ្វើការផ្លាស់ប្តូរ ទីតាំង ខ្លោងទ្វារចាស់ សាលានគរបាលជាតិ ភូមិភាគទី៥ ដែល ប៉ះពាល់គម្រោងកែលម្អ ផ្លូវជាតិលេខ៥ (ផ្លូវហាយវ៉េ) ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយតម្រូវ ឲ្យមានការរុះរើ និងផ្លាស់ប្តូរទីតាំងថ្មី ដែលអាចរំកិលថយក្រោយ យ៉ាងហោចណាស់ ចម្ងាយ ៦០ ម៉ែត្រ ពីអ័ក្សផ្លូវ ដែលគម្រោងត្រូវការឆ្វៀល ធ្វើផ្លូវសំរាប់ផ្លូវបត់ ។