រដ្ឋបាលខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ករណី​ជាសះស្បើយ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ១ នាក់ នៅ​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង មានឈ្មោះ យ៉េន គឹមយ៉ាន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជា អ្នកបើកបរ​រថយន្ត​ដឹក​ម្នាស់ យកទៅលក់ នៅ​ផ្សារ​នាគ​មាស រាជធានី​ភ្នំពេញ មាន​ជំងឺ​កូ​វីដ ១៩ ត្រូវបាន​ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល ខេត្ត​ព្យាបាល ជាសះស្បើយ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ ហើយ​បានអនុញ្ញាត ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕