ដោយ៖ ទេព មង្គល / តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីសម្រេចមួយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវអាជីវកម្ម ការលក់ដូរ នៅក្នុងផ្សារយាយត្រប់ ភូមិថ្មី ឃុំរវៀង ស្រុកសំរោង ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។
រដ្ឋបាលបាលខេត្តតាកែវ បានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចនេះថា ត្រូវបានផ្អាកជា បណ្ដោះអាសន្ន នូវអាជីវកម្ម ការលក់ដូរទាំងអស់ នៅក្នុងផ្សារយាយត្រប់ ភូមិថ្មី ឃុំរវៀង ស្រុកសំរោង ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ រហូតដល់ មានការជូនដំណឹងជាថ្មី។
សេចក្ដីសម្រេចនេះ បានបញ្ជាក់ទៀតថា អាជីវករលក់ដូរក្នុងផ្សារទាំងអស់មានកាតព្វកិច្ច ផ្ដល់ វត្ថុសំណាក ទៅវិភាគរកមេរោគកូវីដ ១៩ ដល់មន្ត្រីសុខាភិបាល។ក្រុមឆ្លើយតប បន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកសំណាកពីអាជីវករទាំងអស់ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២:០០ នាទី នៅសាលាដំណាក់ភូមិថ្មី ឃុំរវៀង ស្រុកសំរោង។ ក្នុងករណីបងប្អូន ខកខានមិនបានទៅផ្ដល់សំណាកតាមកាលកំណត់ ខាងលើ ត្រូវទៅផ្ដល់សំណាក នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត លំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ៕/V-PC
សូមអានសេចក្ដីសម្រេច ដែលមានខ្លឹសារទាំងស្រុង ដូចខាងក្រោម៖