រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីសម្រេចមួយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវអាជីវកម្ម ការលក់ដូរ នៅក្នុងផ្សារយាយត្រប់ ភូមិថ្មី ឃុំរវៀង ស្រុកសំរោង ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។