ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
រសឹបរសៀប
កិរិយាវិសេសន៍
ដែលឮដំណឹងបន្តិចបន្តួចរហាក់រហៀងមិនទាន់ច្បាស់ប្រាកដ
ឮគេនិយាយរសឹបរសៀបថាការនោះមុខជានឹងបានសម្រេច ។
រសឹបរសៀវ
កិរិយាវិសេសន៍
ដែលឮដំណឹងដោយសារគេខ្សឹបខ្សៀវគ្នាឬគេខ្សឹបខ្សៀវប្រាប់
ឮរសឹបរសៀវថាក្នុងខែក្រោយស្រូវនឹងចុះថ្លៃ ។
ប្រសូតិគ្រឹះ
នាមសព្ទ
( សំ. ប្រសូតិគ្ឫហ; បា. បសូតិគហ ឬ បសូតិគេហ )ផ្ទះសម្រាប់សម្រាលកូន ។
សរីស្រឹប
(សៈរ៉ី–)
នាមសព្ទ
( សំ. សរីស្ឫប; បា. សិរឹសប ) សត្វលូន, ឧរគសត្វ
ពស់, អន្ទង់, ក្អែប, ម្រើមព្រះ,… ជាសរីស្រឹប ឬ សិរឹសបសត្ត ។ វេវ. ឧរគសត្វ ។
រសាវ
ឧទានសព្ទ
សូរឮខ្សាវៗតិចៗ
ខ្សឹបគ្នារសាវ ។
កិរិយាវិសេសន៍
អំពីការវារឡើងស្រាលៗ ( នៃសុខុមសត្វយ៉ាងល្អិតៗ )
ស្រមោចវារលើខ្លួនរសាវៗ ( ម. ព. រសឹប និង រសេវ ផង ) ។