ដោយៈប.ជ័យ / បន្ទាយមានជ័យ នៅខេត្តបន្ទាយមានជ័យ មានស្ត្រីចំណាស់ម្នាកស្លាប់ ដោយករណីកូវីដ ១៩ ជាលើកដំបូងនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២១ ។

លោកវេជ្ជបណ្ធិតអ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណបានឳ្យដឹងនៅថ្ងៃទី៩ខែឧសភា ដោយមិននិយាយចំៗ ថា” ពេលឈឺក៍ពិបាក។ពេលស្លាប់ក៍ពិបាក ព្រោះជាជំងឺឆ្លងដ៍កាចសាហាវ ។គ្រប់សាកសពត្រូវយកសំណាកតើជាកូវីត១៩ឬទេ? មុនអនញ្ញាតប្រារព្ធពិធីតាមប្រពៃណី ” ។

លោកក៏បានបង្ហាញរូូបភាពសកម្មភាពនៃក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យបង្អែកសិរីសោភ័ណ បានរៀបចំ ដឹកសាកសពស្ត្រីចំណាស់ម្នាក់មកពីក្រុងប៉ោយប៉ែតដែលបានស្លាប់ដោយជម្ងឺកូវីដ១៩ ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយត្រូវគណៈកម្មការខេត្តដឹកនាំដោយលោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ នាំទៅបូជានៅទីបូជាក្នុងបរិវេណវត្តខ្លែងព័ណភូមិខ្លែងព័ណឃុំស្លាក្រាមស្រុកស្វាយចេក ។

យោងមន្ត្រីមន្ទូីរសុខាភិនាលខេត្តបន្ទាយមានជ័យបានប្រាប់កាសែតរស្មីកម្ពុជានាព្រលប់ថ្ងៃិ៩ខែឩសភាថា៖ ស្ត្រីចំណាស់អ្នកជម្ងឺនោះបានឈឺរ៉ាំរ៉ៃជាយូរមកហើយលើជម្ងឺហើមសួត ហឺតបញ្ហាផ្លូវធ្ងន់ធ្ងរ ហើយចុងក្រោយគាត់បានឆ្លងជម្ងឺកូវីដ១៩ ពីកូនដែលវិជ្ជមាន ។ប៉ុន្តែគាត់ទើបតែរកឃើញថាឆ្លងកូវីដ១៩ នៅពេលពិនិត្យសពប៉ុណ្ណោះ ។

ពោលគឺករណីនេះ មិនទាន់បានយកសំណាកនិងរកឃើញកូវីដ១៩ ពីមុនមកនិងបានបញ្ជូនទៅថែទាំព្យាបាលជម្ងឺកូវីដ១៩ នៅមណ្ឌឬមន្ទីរពេទ្យព្យាបាលអ្នកជម្ងឺកូវីដ១៩ ឡើយ ៕