ដោយៈមុនីរ័ត្ន/១ភ្នំពេញ : នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី៩ ដែលកងពលតូចលេខ៧០ បានរៀបចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៩.៥៨២នាក់ (ស្រី៥.២៦៤នាក់ និងប្រុសចំនួន ៤.៣១៨នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖
* ទី១៖ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា)
* ទី២៖ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ)
* ទី៣៖ សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹម ឈាងហាក់)
* ទី៤៖ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង)
* ទី៥៖ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់)
* ទី៦៖ សង្កាត់ចោមចៅ៣ (ផ្សារ លន សុីធី ចោមចៅ)៕