ដោយ៖ មុនីរ័ត្ន / ភ្នំពេញ៖ សម្ភារៈសុខាភិបាលជាច្រើន រួមនឹងថវិកាមួយចំនួន បម្រើការងារប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ត្រូវបាននគរបាល ក្រុងហូជីមិញ និងនគរបាល ខេត្តឡុង អាង នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ឧបត្ថម្ភជូននគរបាល រាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាល ខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅប្រើប្រាស់ ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នៅគ្រាដែលនគរបាល នៃក្រុង ខេត្ត នៃប្រទេសទាំង២ បាននឹងនៅជួរមុខ ចូលរួមក្នុងកិច្ចសហប្រតិបត្តិ ការ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជំងឺដ៏កាចសាហាវនេះ បានកំពុងឆ្លងរីករាលដាល នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនាំឱ្យប្រជាពលរដ្ឋ នៃប្រទេសទាំង ២ នេះ ស្លាប់ជាបន្តបន្ទាប់។