ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ :ពលរដ្ឋនៅតំបន់បិទខ្ទប់នាក្រុងប៉ោយប៉ែតកាន់តែត្រូវការស្បៀងអាហារ ។នេះបើតាមពលរដ្ឋ មេភូមិ សមាជិក និងប្រធានក្រុមប្រឹក្សាសង្កាត់នៅក្រុងប៉ោយប៉ែតបានជម្រាបប្រតិភូរដ្ឋបាលខេត្តនិងក្រុងពេលចុះចែកអំណោយជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ នាសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២១ ក្រោមវត្តមានលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងក្រុមការងារ ។

គឺចែកជូនពលរដ្ឋភូមិប្រជាធម្មកេីតចំនួន៦៥ គ្រួសារនិងភូមិប្រជាធម្មលិច ៥៩គ្រួសារ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
អំណោយក្នុងមួយៗគ្រួសារទទួលបានអង្ករ ២៥គីឡូ ទឹកសុីអុីវមួយយួរ ។

សូមរំលឹកថា គ្រាន់តែក្នុងសង្កាត់ប៉ោយប៉ែតមួយនៃក្រុងនេះ មុខសញ្ញាពលរដ្ឋត្រូវចែកស្បៀងមានជាង៥.០០០នាក់ ។សង្កាត់ផ្ដារកណ្តាល ក៏រាប់ពាននាក់និងសង្កាត់និមិត្ត ក៏រាបពាន់នាក់ ។ ពោលគឺមកពីក្រោយប៉ោយប៉ែត ជាប់ជាតំបន់បិទខ្ទប់ចាប់ពីថ្ងៃទី២៥ខែមេសា៕សរន