អភិបាលរាជធានី ចាត់តំណាងនាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៥លានរៀល ទៅប្រគល់ជូននារិ ដែលសម្រាលកូន នៅតំបន់ក្រហម ក្នុងបន្ទប់ជួលទាំងយប់

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោកឃួង ស្រេង អភិ បាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធាគណៈកម្មាធិការ សាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចាត់តំណាង ដែលមានលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥ លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូននារិវ័យក្មេងម្នាក់ ដែលសម្រាលកូន ដោយខ្លួនឯងនៅក្នុងបន្ទប់ជួលទាំងយប់ ក្រោយពីទទួលបានព័ត៌មានថា នារីម្នាក់នេះ មានជីវភាពខ្វះខាតខ្លាំងនៅក្នុងតំបន់ក្រហម ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកកាន់មន្ទីរពេទ្យទាំងយប់។