តុលាការ​កំពូល បើកសវនាការ​រឿងក្តី​ទណ្ឌិត​សម រង្ស៊ី ករណី​សមគំនិត​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​

1826
ចែករម្លែក
  • 36
    Shares

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ នេះ តុលាការ​កំពូល នឹង​បើកសវនាការ​រឿងក្តី​ទណ្ឌិត​សម រង្ស៊ី ពាក់ព័ន្ធ​បទល្មើស​សមគំនិត​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​។

​ឯកសារ​តុលាការ​កំពូល ទទួលបាន បង្ហាញថា សវនាការ​នេះ​ដឹកនាំ​ដោយ​លោក គង់ ស្រ៊ី​ម ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ជុំ សំបាន ជា​តំណាង​មហាអយ្យការ​។

​ទណ្ឌិត សម រង្ស៊ី ជាប់ចោទ​ពីបទ “​សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ និង ១៣ ខែសីហា ឆ្នាំ​២០១៥​។

​គួរ​បញ្ជាក់ថា ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ គឺ​បានសម្រេច​ដូចគ្នា​ផ្តន្ទាទោស​ទណ្ឌិត សម រង្ស៊ី ដាក់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​។ ប៉ុន្ដែ​ការសម្រេច​នេះ ត្រូវបាន​មេធាវី​ការពារ​សិទ្ធិ​ទណ្ឌិត សម រង្ស៊ី ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​។

​ទណ្ឌិត​សម រង្ស៊ី បច្ចុប្បន្ន​មានរឿង​ក្តីក្តាំ​ជាច្រើន ក្នុង​កណ្តាប់ដៃ​តុលាការ ដោយ​រឿងក្តី​ខ្លះ​បាន​ចូល​ជា​ស្ថាពរ និង​រឿងក្តី​ខ្លះ​កំពុងដំណើរការ​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម