ដោយះ សរិទ្ធ / ភ្នំពេញះ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានបញ្ជាក់ថាៈ មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល (អេសុីអុី ៎= ACE) ដែលមានទីតាំងស្ថិតនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ១៩ បានទៅចាក់ វ៉ាក់សាំង ដូសទី១ របស់ខ្លួន នៅទីតាំងនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមឲ្យអ្នកពាក់ព័ន្ធពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំង នៅមជ្ឈមណ្ឌល អូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល (ACE) ដែលមានទីតាំងស្ថិត នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ១១ ព្រឹក សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នក បានប៉ះពាល់ ឬបានទៅទីកន្លែង មានហានិភ័យនេះ៕/V