ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចែកអំណោយ សប្បុរសធម៌ជូនដល់ ពលរដ្ឋជួបការលំបាកជីវភាព ពិការ ជរា មកពីគោលដៅនានា ក្នុងខេត្ត រួមទាំងពីភូមិកំណើតរបស់លោកស្រីផង ចំនួន ៥៩ គ្រួសារ ។
ដោយអំណោយក្នុង១គ្រួសារៗ ទទួលបានអង្ករ ២០ គក្រ, មី១កេះ, ត្រីខ ១យួរ , ទឹកត្រី១យួរ ទឹកស៊ីអុីវ ១យួរ និងនៅមួយចំនួនទៀត ទទួលបានថវិកា ។
លោក អ៊ុំ រាត្រី បានពាំនាំការសាកសួរសុខទុក្ខ និងរំលែកការលំបាក ពីថ្នាក់ដឹកនាំ ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាននឹងជម្នះការលំបាក ក្នុងអំឡុងនៃការឆ្លងរីករាល នៃជម្ងឺកូវីដ១៩ ហើយភ្ជាប់ការណែនាំ ពលរដ្ឋអោយបន្តអនុវត្តវិធាន ៣កុំ ៣ការពារ របស់សម្តេចតេជោ និងការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ១៩ ។
គួររំលឹកដែរថា គិតមកទល់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ លោក អ៊ុំ រាត្រី បានចូលកាន់តំណែងជា អភិបាលខេត្តបន្ទាយមានជ័យ បាន ២ ឆ្នាំ ហើយលោកមានអាយុ ៥៩ ឆ្នាំ៕/V