ដោយ:បាយ័ន/សៀមរាបៈ នៅ ថ្ងៃទី១០ ខែឧសភា ២០២១ យុវជនម្នាក់ត្រូវបាននគរបាលស្រុកគូលែន ឃាត់ខ្លួនតាមបណ្ដឹងរបស់ម្ដាយក្មេងស្រី ដោយចោទថាបានចាប់រំលោភកូនរបស់គាត់ដែលមានអាយុក្រោម១៥ឆ្នាំ។

លោកវរសេនីយ៌ឯក ឡាញ់ សៀវឡេង អធិការនគរបាលស្រុកគូលែនបាននិយាយថា រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃទី៨ ខែឧសភា នាពេលរសៀលនៅលើផ្ទះរបស់ឈ្មោះរីម ចន្ធី (ហៅគី) ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
លោកបន្តថា ជនសង្ស័យឈ្មោះនឹម នូវ អាយុ២២ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៩ ខែឧសភា។
ចំណែកក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ មុខរបរសិស្សរស់នៅ ស្រុកគូលែន។
ជនសង្ស័យបច្ចុប្បន្ននគរបាល សម្រេចបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ៕