West Brom ធ្លាក់​បាត់ បន្ទាប់ពី Southampton ឈ្នះ Swansea ១-០

1157
ចែករម្លែក

​ក្រុម West Brom ត្រូវបាន​កាត់​ចេញពី​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​អង្គារ​ទី​៨​ឧសភា ក្រោយពី​ក្រុម Southampton ផ្តួល​ក្រុម Swansea ១-០ ដោយ​បន្សល់​នូវ​កិច្ចការ​ដ៏​លំបាក​សម្រាប់​ក្លិប​របស់​ប្រទេស​វែ​ល​មួយ​នេះ​ដើម្បី​រក្សា​ឱ្យបាន​នូវ​វត្តមាន​របស់ខ្លួន​រយៈ​ពេល​៧​ឆ្នាំ​ក្នុង​លី​ក​កំពូល​។​

​កីឡាករ ម៉ា​ណូ​ឡូ ហ្គា​ប​ប៊ី​អា​ឌី​នី បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី ៧២ ខណៈដែល​ក្រុម Southampton រំកិល​ផុតពី​តំបន់​កាត់ចោល​ចំនួន ៣ ពិន្ទុ និង​សឹងតែ​ធានា​រក្សាបាន​កៅអី​នៅក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយ ដោយសារតែ​ភាពខុសគ្នា​នៃ​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ធៀប​នឹង Swansea​។​

​ក្រុម Swansea ឥឡូវ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ បាត​តារាង ហើយ​ឥឡូវ​ត្រូវតែ​ផ្តួល​ក្រុម Stoke នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​នេះ ហើយ​បន់​ឱ្យ​ក្រុម Huddersfield ចាញ់​ក្រុម Chelsea នៅ​ថ្ងៃ​ពុធ​នេះ និង​ចាញ់ Arsenal នៅ​ថ្ងៃអាទិត្យ​ខាងមុខ​។​

​អ្នកចាត់ការ​ទូទៅ​រប​ស់ Swansea លោក ខា​ឡូ​ស ខា​វ៉ា​ហាល់ និយាយថា “​យើង​ត្រូវតែ​ព្យាយាម​អស់ពី​សមត្ថភាព​របស់​យើង ហើយ​ចាំ​មើលថា​តើ​រឿង​អព្ភូតហេតុ​អាច​កើតឡើង​ទេ​។ យើង​ធ្លាប់មាន​អ្វីៗ​ក្នុង​ដៃ​យើង ហើយ​ឥឡូវ​យើង​ពុំមាន​វា​ទេ​។ យើង​ត្រូវ​ពឹង​លើ​ក្រុម​ផ្សេង​”​។​

​គួររំលឹកថា ក្រុម​ដែល​ធ្លាក់​ស្វ័យប្រវត្តិ គឺ Stoke និង West Brom ហើយ Swansea, Huddersfield (​សល់​១​ប្រកួត​ក្នុង​ដៃ​) និង Southampton នឹងមាន​មួយ​ត្រូវ​ជ្រុះ​ទៅ Championship ប៉ុន្តែ Swansea មាន​ភាគរយ​ធ្លាក់​ខ្ពស់​ជាងគេ ព្រោះ​ចាញ់​គេ ៣ ពិន្ទុ​ពី​តំបន់​កាត់ចោល​៕ ដោយ៖ កញ្ញាដាលីស

ម៉ា​ណូ​ឡូ ហ្គា​ប​ប៊ី​អា​ឌី​នី ស៊ុត​ចូល​មួយ​គ្រាប់​គត់ ជួយ​ឱ្យ Southampton សង្ឃឹម​ខ្ពស់​ក្នុងការ​បន្ត​នៅ​ក្របខ័ណ្ឌ EPL