ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តែង​កើត​នូវ​បញ្ហា​តប់​ប្រ​ម៉​ល់ និង​ការសម្រេចចិត្ត​អ្វីមួយ​គឺ​ងាយ​ជួបប្រទះ​នូវ​បញ្ហា​ស្មុគស្មាញ និង លំបាក​ច្រើន​ចំពោះមុខ​។​សម្រាប់​ពេលវេលា​មិនល្អ​របស់លោក​អ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ១១,០០-២,៥៩​វិនាទី​រសៀល​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​តែង​ជួបប្រទះ​នូវ​បញ្ហា​រាំងស្ទះ​និង​មាន​បញ្ហា​ច្រើន​បន្តិច​ដែល​ពិបាក​ឆ្លងកាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ដែល​រក​នឹកស្មាន​មិន​ដល់​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ពីព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់ លោកអ្នក នៅតែ​ស្រុតចុះ​ដដែល​ទេ ហេតុនេះ​ធ្វើ​អ្វីៗ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​នៅថ្ងៃនេះ​អារម្មណ៍​លោកអ្នក​មានការ​ប្រែប្រួល​ប្តូរផ្លាស់ ហើយ​កិច្ចការងារ​មានការ​រាំងស្ទះ និង​អាច​ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​អ្នកដទៃ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានការ​រកាំចិត្ត​និង​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​។​
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ការ​ប្រចែប្រច័ណ្ឌ​មក​ទុក​ក្នុង​ខួរក្បាល​ច្រើន​ប្រយ័ត្ន​កើតរឿង​រាវ​នៅក្បែរ​គ្នា​មិនសូវ​សុខ ៕

​ឆ្នាំខាល

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​គប្បី​អត់ធ្មត់ និង ដោះស្រាយ​រឿង​រាវ​ដែល​កើតឡើង​ដោយ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​ជាការ​ល្អ​បំផុត​។​នៅថ្ងៃនេះ លោកអ្នក​អាច​ដំណើរ​ការងារ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ពីព្រោះ​នឹង​ផ្តល់​ផល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះតែ​ម្នាក់​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃនេះ​ឃើញថា​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​ជំនួស​មកវិញ ហេតុនេះ​ធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយ​កាយ​គ្រាន់​ជាទី កក់ក្តៅ ផ្លូវចិត្ត​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​ពេញដៃ​ជើង​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ចំណូល​ចំណាយ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​តែ​យ៉ាងណា​បើ​លោក​អ្នកមាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​មិនល្អ​នោះ​អាច​ទទួលរង​បាត់បង់​ប្រាក់កាស និង​ទទួលរង​ការបាត់បង់​ប្រាក់កាស​ថែមទៀត​។​លោកអ្នក​ត្រូវ​គ្រប់គ្រង​បញ្ហា​ប្រាក់កាស​ឱ្យបាន​ល្អ​បើ​ពុំនោះ​នឹងមាន​បញ្ហា​ចោទ​នៅ​ថ្ងៃ​ខាងមុខ​ចៀស​ពុំរួច​ទៀតហើយ​។​ការប្រកប​ការងារ​ក្នុងអំឡុង​ពេលនេះ​មានការ​ត្រូវ​ចំណាយ​លើ​បញ្ហា​ប្រាក់កាស​ច្រើន ដូចនេះ​ត្រូវ​ចេះ​ថ្លឹងថ្លែង ហើយ​សន្សំសំចៃ​ខ្លះ​ទើប​មិន​ជួប​វិបត្តិ​នៅ​ថ្ងៃ​ខាងមុខ​។ ការប្រកប​មុខ​ជំនួញ​ជួប​បញ្ហាលំបាក និង ការ រកប្រាក់​ចំណូល​ខ្សត់ខ្សោយ​ជាង​សព្វមួយដង​។​
​ឯ​ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​ថ្ងៃនេះ​វិញ​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​និង​ងាយ​កើតរឿង​បែកបាក់​ថែមទៀត​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​នាំឱ្យមាន​ការប្រែប្រួល​អារម្មណ៍​ដែល​នាំ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​មិនតិច​នោះទេ​។​ក្រៅពីនេះ​ការបំពេញ​ការងារ​ក៏​តែង​កើតការ​រាំងស្ទះ​និង​មាន​បញ្ហា​ចូល​យាយី​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់​ហើយ​ការចង់​បណ្តាក់ទុន​អ្វីមួយ​ក៏ត្រូវ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះថា​មាន​ខ្ពស់​ណាស់ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​មាន​ភាព​ឆាប់​តានតឹង​ដាក់គ្នា​ណាស់ ដូច្នេះ​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​កិច្ចការងារ​មានការ​ចម្រើន​លូតលាស់ និង ចៅហ្វាយ​អាណិត​ស្រឡាញ់​ច្រើន​ផង​។​នៅថ្ងៃនេះ​យីអ៊ុន​ងើបឡើង​ខ្ពស់​ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​ក្នុងការ​សម្រុក​ការងារ​ឬ​ធ្វើ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​បើកហាង​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​មានរឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ និង ធ្វើ​អ្វី​មានការ​ចម្រើន​លូតលាស់​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​ដាក់​គម្រោងការ​ឬ​ណាត់​ជួបចរចា​អ្វីមួយ​ជាមួយ​អតិថិជន​ឬ​ទំនាក់ទំនង​ការរកស៊ី​ជួញដូរ​តែងមាន​ការសហកា​រ​ពី​អ្នកដទៃ​ជានិច្ច​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​និង​នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​មិនត្រូវ​ប្រកាន់យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​ក្រុម​បាបមិត្ត​ចាំតែ​ព្យាបាទ​យាយី​ប៉ុណ្ណោះ​។​លោកអ្នក​មិន​គប្បី​លូកដៃ​ទៅក្នុង​ល្បែងស៊ីសង​ឡើយ​ដើម្បី​ចៀសវាង​ការ​លង់ខ្លួន​កែ​មិន​ឡើង​ហើយ​ពិសេស​ជួប​ផល​លំបាក​ណាមួយ​ជាន់ក​បន្ថែម​ទៀតហើយ​រើខ្លួន​លែងរួច​។​ការប្រកប​ការងារ បើ​លោក​អ្នកមាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​យ៉ាងណា លោកអ្នក ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចូលមក​ពាក់ព័ន្ធ​នាំ​កើត​នូវ​បញ្ហា​អាក្រក់​ណាមួយ​ឡើង​។​ក្នុងថ្ងៃនេះ​បញ្ហា​ការងារ​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​តែង​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ចង់​ពឹងពាក់ និង ខ្ចី​អ្វីមួយ​ជាមួយ​អ្នកដទៃ​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​ឡើយ​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​នាំឱ្យ​កិច្ចការ​មាន​ភាពរលូន​ល្អ​និង​អាច​សម្រេច​ជោគជ័យ​តាម​គោលដៅ​ផង​។​ក្រៅពីនេះ​លោកអ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​លើកសរសើរ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕