ដោយៈគ្រញូង/បាត់ដំបងៈ ក្មេងប្រុសពីរនាក់ចុះមុជទឹកក្នុងរណ្តៅដីបណ្តាលឲ្យលង់ទឹកស្លាប់កាលពីម៉ោងជាង៩យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ។
លោកវរសេនីយ៍ឯកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានឲ្យដឹងថាសព ឈ្មោះ វុធ ណាវីន អាយុ១១ ឆ្នាំ រស់នៅភូមិអូរមុនី២ និងឈ្មោះ ឡាយ យ៉ុងបី អាយុ ១៤ឆ្នាំរស់នៅភូមិ អូរមុនី១ ។
លោកអធិការស្រុកបានបញ្ជាក់ថា នាំគ្នាចុះលេងទឹករណ្តៅដីដែលជម្រៅជ្រៅបណ្តាលឱ្យលង់ស្លាប់ដោយពុំមានអ្នកណាឃើញជួយទាន់។ នៅពេលឪពុកម្តាយបាត់កូនបាននាំគ្នាដើររកក៏ប្រទះឃើញលង់ទឹកស្លាប់ទាំងពីរនាក់បាត់ទៅហើយ៕/PC